ព្រះត្រៃបិដក ភាគ ៥៧

​ម្នាល​ចិត្ត​ ​អ្នក​ប្រកប​យើង​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អ្នក​ចូរ​មើល​ឧបាទានក្ខន្ធ​ ​ថា​ជា​ទុក្ខ​ ​ដោយ​ឧបាយ​នៃ​បញ្ញា​ ​កាលណា​ ​តណ្ហា​ញ៉ាំង​ទុក្ខ​ឲ្យ​កើតឡើង​ ​អ្នក​ចូរ​លះបង់​នូវ​តណ្ហា​នោះ​ចោលចេញ​ ​ចូរ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​អត្តភាព​នេះ​ឲ្យបាន​ ​ម្នាល​ចិត្ត​ ​អ្នក​ប្រកប​យើង​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អ្នក​ចូរ​ឃើញ​ឲ្យ​ច្បាស់​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ថា​ជា​របស់​មិន​ទៀង​ផង​ ​ជា​ទុក្ខ​ផង​ ​ថា​ជា​របស់​សោះសូន្យ​ ​មិនមែន​ខ្លួនប្រាណ​ផង​ ​ថា​ជា​របស់​លាមក​ ​ជា​គ្រឿង​សម្លាប់​ផង​ ​ហើយ​ចូរ​បិទ​នូវ​ការពិចារណា​ក្នុងចិត្ត​ ​ដោយចិត្ត​របស់​ខ្លួន​ ​ម្នាល​ចិត្ត​ ​អ្នក​ប្រកប​យើង​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អ្នកជា​ស្រមណ៍​កំណោរ​ ​មាន​ភេទ​ប្លែក​ពី​គ្រហស្ថ​ហើយ​ ​ជា​អ្នក​ត្រាច់​ទៅ​ដើម្បី​អាហារ​ ​មាន​អំបែង​ក្នុង​ដៃ​ ​សុំ​គេ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ចូរ​អ្នក​ប្រកបតាម​ព្រះពុទ្ធដីកា​របស់​ព្រះ​សាស្ដា​ ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​វិញ​ ​ម្នាល​ចិត្ត​ ​អ្នក​ប្រកប​យើង​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អ្នក​ចូរ​សង្រួម​ឲ្យ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះ​ច្រក​ ​មិន​មានចិត្ត​ជាប់​ចំពាក់​ក្នុង​ត្រកូល​ ​ក្នុង​កាម​ទាំងឡាយ​ ​ដូច​ព្រះចន្ទ​ពេញបូណ៌មី​ ​មិន​មានមន្ទិល​សៅហ្មង​ ​ម្នាល​ចិត្ត​ ​អ្នក​ប្រកប​យើង​ក្នុង​កាលមុន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636866987341006343
ទៅកាន់ទំព័រ៖