ព្រះត្រៃបិដក ភាគ ៥៧

​កើតជា​ប្រេត​ ​ព្រោះហេតុតែ​អ្នក​។​ ​អ្នក​នឹង​ប្រទូស្ដ​យើង​រឿយ​ ​ៗ​ ​មិនបានទេ​ ​អ្នក​ធ្លាប់​ប្រលោម​យើង​ ​ដូចជា​បុគ្គល​ឆ្កួត​ ​ឬដូច​ជា​បុរស​ ​បង្ហាញ​នូវ​ហេតុ​នៃ​លោក​រឿយ​ ​ៗ​ ​ម្នាល​ចិត្ត​ ​យើង​បាន​កំចាត់​បង់​អ្នក​ជ្រះស្រឡះ​ហើយ​។​ ​កាលពីដើម​ ​ចិត្ត​នេះ​ ​បាន​ត្រាច់​ទៅកាន់​ចារិក​ ​តាមចំណង់​ ​តាមប្រាថ្នា​ ​តាម​សប្បាយ​ ​ថ្ងៃនេះ​ ​យើង​នឹង​ផ្ទញ់ផ្ទាល់​ចិត្ត​នោះ​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ដូច​ហ្មដំរី​កាន់​កង្វេរ​ ​បង្វឹក​ដំរីចុះប្រេង​។​ ​(​ព្រះសម្មាសម្ពុទ្ធ​)​ ​ជា​គ្រូ​នៃ​យើង​ ​ទ្រង់​តាំង​ទុក​នូវ​លោក​នេះ​ ​ថា​ជា​របស់​មិន​ទៀង​ ​ជា​របស់​មិន​មាំមួន​ ​ជា​របស់​រក​ខ្លឹមសារ​គ្មាន​ ​ម្នាល​ចិត្ត​ ​អ្នក​ចូរ​ញ៉ាំង​យើង​ឲ្យ​ស្ទុះ​ទៅ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​វិញ​ ​អ្នក​ចូរ​ញ៉ាំង​យើង​ ​ឲ្យ​ឆ្លងផុត​ចាក​ជំនន់​ដ៏​ធំ​ ​ដែលគេ​ឆ្លង​បាន​ដោយ​កម្រ​វិញ​។​ ​ម្នាល​ចិត្ត​ ​ផ្ទះ​ ​គឺ​អត្តភាព​នេះ​ ​ដូចជា​របស់​ចាស់​ ​មិន​មានដល់​អ្នក​ទៀត​ទេ​ ​យើង​មិន​គួរ​នឹង​ប្រព្រឹត្តទៅ​ក្នុង​អំណាច​របស់​អ្នក​ឡើយ​ ​យើង​ជា​អ្នកបួស​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636866987858355933
ទៅកាន់ទំព័រ៖