ព្រះត្រៃបិដក ភាគ ៥៧

​កាល​ភ្លៀង​បង្អុរ​ចុះ​មក​ហើយ​ ​កាល​ស្មៅ​ដុះឡើង​ប្រវែង​ ​៤​ ​ធ្នាប់​ ​កាល​ព្រៃ​មាន​សម្បុរ​ដូច​មេឃ​ ​មាន​ផ្ការីក​ស្គុះស្គាយ​ហើយ​ ​យើង​ក៏​ប្រហែល​នឹង​ដើមឈើ​ ​នឹង​ដេក​ត្រង់​ចន្លោះ​នៃ​ព្រៃភ្នំ​ ​ឯ​កន្លែងដេក​របស់​យើង​នោះ​ ​នឹង​មាន​សម្ផ័​ស្ស​ទន់​ដូចជា​សំឡី​។​ ​បុរស​ជា​ឥស្សរៈ​ ​(​ធ្វើ​ទាសកម្មករ​ ​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​)​ ​យ៉ាងណាមិញ​ ​(​ម្នាល​ចិត្ត​)​ ​យើង​នឹង​ធ្វើ​ ​(​អ្នកឲ្យ​លុះ​ក្នុង​អំណាច​)​ ​យ៉ាងនោះ​ ​យើង​បាន​បច្ច័យ​ណា​ ​បច្ច័យ​នោះ​ ​សូមឲ្យ​ល្មម​ដល់​យើង​ ​(​ម្នាល​ចិត្ត​)​ ​ព្រោះហេតុនោះ​ ​បុគ្គល​មិន​ខ្ជិល​យ៉ាងណា​ ​យើង​នឹង​ធ្វើ​អ្នក​យ៉ាងនោះ​ ​ឲ្យ​ដូច​ស្បែក​សំពោច​ ​ដែលគេ​សម្លាប់​ល្អ​ហើយ​។​ ​បុរស​ជា​ឥស្សរៈ​ ​(​ធ្វើ​ទាសកម្មករ​ ​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​)​ ​យ៉ាងណាមិញ​ ​យើង​នឹង​ធ្វើ​ ​(​អ្នកឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​)​ ​ក៏​យ៉ាងនោះ​ដែរ​ ​យើង​បាន​បច្ច័យ​ណា​ ​បច្ច័យ​នោះ​ ​សូមឲ្យ​ល្មម​ដល់​យើង​ ​(​ម្នាល​ចិត្ត​)​ ​យើង​នឹង​ដឹកនាំ​អ្នកឲ្យ​លុះ​ក្នុង​អំណាច​របស់​យើង​ ​ដោយ​សេចក្ដីព្យាយាម​ ​ដូច​ហ្មដំរី​ដ៏​ប៉ិនប៉ៅ​ ​កាន់​កង្វេរ​ពង្រាប​ដំរីចុះប្រេង​។​ ​យើង​អាច​ដើរទៅ​កាន់​ផ្លូវ​ដ៏​ក្សេម​ ​ដែល​ពួក​លោកអ្នក​រក្សា​ចិត្ត​ ​ធ្លាប់​សេព​ហើយ​សព្វកាល​ ​ដោយសារ​អ្នក​ ​ដែល​ទូន្មាន​ល្អ​ហើយ​ ​តាំង​មាំ​ហើយ​ ​ដូច​ហ្ម​សេះ​ ​បង្ហាត់​សេះ​ ​(​ឲ្យ​ទៅកាន់​ទី​តាមបំណង​)​ ​ដោយសារ​សេះ​ស្លូតត្រង់​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636866988207265890
ទៅកាន់ទំព័រ៖