ព្រះត្រៃបិដក ភាគ ៥៧

​(​ហ្មដំរី​ចងក្រៀក​)​ ​ដំរី​នឹង​សសរ​ ​ដោយ​ខ្សែ​ដ៏​មាំ​យ៉ាងណា​ ​យើង​នឹង​ចង​អ្នក​ទុក​ក្នុង​កម្ម​ដ្ឋានា​រម្ម​ណ៍​ ​ដោយ​កំឡាំង​ភាវនា​យ៉ាងនោះ​ដែរ​ ​(​ម្នាល​ចិត្ត​)​ ​អ្នកនោះ​ ​ដែល​យើង​គ្រប់គ្រង​ហើយ​ ​ចំរើន​ល្អ​ហើយ​ ​ដោយ​សតិ​ ​នឹង​ទៅជា​អ្នកមាន​តណ្ហា​និស្ស័យ​ជាដើម​ ​មិន​អាស្រ័យ​ក្នុង​ភព​ទាំងពួង​ឡើយ​។​ ​អ្នក​បើ​បាន​ផ្ដាច់​ដំណើរ​ទៅកាន់​ផ្លូវខុស​ ​ដោយ​ប្រាជ្ញា​ ​រួច​ផ្ទញ់ផ្ទាល់​ដោយ​ព្យាយាម​ ​ឲ្យ​តម្កល់​នៅក្នុង​ផ្លូវ​វិបស្សនា​វិញ​ ​ហើយ​ឃើញ​នូវ​សេចក្ដី​កើត​ ​សេចក្ដីវិនាស​ ​និង​សេចក្ដី​ចំរើន​នោះ​ ​នឹង​បាន​ជា​ទាយាទ​ ​នៃ​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​ពាក្យ​ដ៏​ប្រសើរ​។​ ​ម្នាល​ចិត្ត​ ​អ្នក​ទង់ទាញ​យើង​ ​ឲ្យ​លុះអំណាច​នៃ​វិបល្លាស​ ​៤​(​១​)​ ​ដូចជា​កូនក្មេង​អ្នកស្រុក​ ​ក្រែង​អ្នក​បាន​សេពគប់​នឹង​ព្រះ​មហាមុនី​ ​ប្រកបដោយ​សេចក្ដី​ករុណា​ ​ជា​អ្នក​ផ្ដាច់​នូវ​ចំណង​ ​គឺ​សំយោជនៈ​ហើយ​ឬ​។​ ​ម្រឹគ​មាន​សេរី​ ​ចូល​ទៅកាន់​ភ្នំ​ ​ជាទី​ត្រេកអរ​ ​ដេរដាស​ដោយ​របៀប​ពពក​ ​ក្នុង​ព្រៃ​ដ៏​វិចិត្រ​ល្អ​ ​យ៉ាងណា​ ​អ្នក​នឹង​ត្រេកអរ​ក្នុង​ភ្នំ​នោះ​ ​ដែល​មិន​វឹកវរ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ចិត្ត​ ​អ្នក​នឹង​វិនាស​ឥតមាន​សង្ស័យ​ឡើយ​។
​(​១​)​ ​វិបល្លាស​ ​៤​ ​គឺ​ ​សំគាល់​ថា​ទៀង​ ​ក្នុង​របស់​មិន​ទៀង​ ​១​ ​សំគាល់​ថា​ល្អ​ ​ក្នុង​របស់​មិនល្អ​ ​១​ ​សំគាល់​ថា​សុខ​ ​ក្នុង​របស់​មិនមែន​សុខ​ ​១​ ​សំគាល់​ថា​ខ្លួន​ ​ក្នុង​សភាព​មិនមែន​ខ្លួន​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636866988834441762
ទៅកាន់ទំព័រ៖