ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​ស​ដ្ឋិ​ក​និបាត​


 [​២៦៤​]​ ​ពួក​យើង​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ ​ប្រព្រឹត្ត​បិណ្ឌបាត​ ​ត្រេកអរ​ក្នុង​វត្ថុ​ ​ដែល​មាននៅ​ក្នុង​បាត្រ​ ​ដោយ​ការស្វែងរក​ ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ល្អ​ខាងក្នុង​ ​ចូរ​ទំ​លាយ​នូវ​សេនា​របស់​មច្ចុ​ ​(​កិលេស​)​។​ ​ពួក​យើង​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ ​ប្រព្រឹត្ត​បិណ្ឌបាត​ ​ត្រេកអរ​ក្នុង​វត្ថុ​ដែល​មាននៅ​ក្នុង​បាត្រ​ ​ដោយ​ការស្វែងរក​ ​ចូរ​កំចាត់​បង់​នូវ​សេនា​របស់​មច្ចុ​ ​ដូច​ដំរី​កំចាត់​កំចាយ​នូវ​ផ្ទះ​បបុស​។​ ​ពួក​យើង​ជា​អ្នក​ប្រព្រឹត្ត​នៅ​ក្រោមម្លប់​ឈើ​ ​មាន​ព្យាយាម​ប្រព្រឹត្តទៅ​រឿយ​ ​ៗ​ ​ត្រេកអរ​ក្នុង​វត្ថុ​ដែល​មាននៅ​ក្នុង​បាត្រ​ ​ដោយ​ការស្វែងរក​ ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ល្អ​ខាងក្នុង​ ​ចូរ​ទំ​លាយ​នូវ​សេនា​របស់​មច្ចុ​។​ ​ពួក​យើង​ជា​អ្នក​ប្រព្រឹត្ត​នៅ​ក្រោមម្លប់​ឈើ​ ​មាន​ព្យាយាម​ប្រព្រឹត្តទៅ​រឿយ​ ​ៗ​ ​ត្រេកអរ​ ​ក្នុង​វត្ថុ​ដែល​មាននៅ​ក្នុង​បាត្រ​ ​ដោយ​ការស្វែងរក​ ​ចូរ​កំចាត់​បង់​នូវ​សេនា​របស់​មច្ចុ​ ​ដូច​ដំរី​កំចាត់​បង់​នូវ​ផ្ទះ​បបុស​។​ ​(​នែ​ស្រីផ្កាមាស​)​ ​ថ្វឺយ​ ​នាង​រាប់អាន​ខ្លួន​អ្នកដទៃ​ ​ដែល​ជា​ខ្ទម​ ​គឺ​រាង​ឆ្អឹង​បែប​ចំអឹង​ ​ៗ​ ​មានសាច់​ ​និង​សរសៃ​រួបរឹត​ហើយ​ ​ពេញ​ ​(​ដោយ​គ្រឿង​មិន​ស្អាត​)​ ​មាន​ក្លិនស្អុយ​។​ ​ម្នាលនាង​មាន​ពក​ឰដ៏​ទ្រូង​ដូច​បិសាច​ ​ក្នុង​កាយ​របស់​នាង​ ​ដែល​ពេញដោយ​លាមក​ ​ស្រោប​ដោយ​ស្បែក​ ​(​នេះ​)​ ​មាន​ទ្វារ​សម្រាប់​បង្ហូរ​ចេញ​ ​៩​ ​តែង​ហៀរហូរ​គ្រប់ពេល​។​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636866989392883703
ទៅកាន់ទំព័រ៖