ព្រះត្រៃបិដក ភាគ ៥៧

​ភិក្ខុ​គប្បី​វៀរបង់​នូវ​សរីរៈ​នាង​ ​ដែល​មានមុខ​ហូរ​ ​៩​ ​មាន​ក្លិនអាក្រក់​ ​បុគ្គល​អ្នក​ចង់​ស្អាត​ ​ដើរវាង​គូ​ថៈ​ ​យ៉ាងណាមិញ​ ​ភិក្ខុ​ចៀសវាង​នូវ​សរីរៈ​របស់​នាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​អាត្មា​ដឹង​នូវ​សរីរៈ​នោះ​ ​យ៉ាងណា​ ​បើ​មហាជន​ដឹង​នូវ​សរីរៈ​នោះ​ ​យ៉ាងនោះ​ ​គប្បី​តែ​ចៀសវាង​សរីរៈ​នោះ​ ​អំពី​ចម្ងាយ​ ​ដូច​គេ​ចៀសវាង​កន្លែង​គូ​ថៈ​ ​ក្នុង​កាលដែល​ភ្លៀង​បង្អុរ​ចុះ​។​ ​
 បពិត្រ​សមណៈ​ ​លោក​មាន​ថេរ​វាចា​យ៉ាងណា​ ​បពិត្រ​លោកអ្នក​មាន​ព្យាយាម​ច្រើន​ ​ហេតុ​នុ៎ះ​ ​ក៏​យ៉ាង​នឹង​មែនហើយ​ ​តែ​គង់មាន​ជន​ពួក​ខ្លះ​ ​លិច​នៅក្នុង​សរីរៈ​នុ៎ះ​ដែរ​ ​ដូច​គោ​ចាស់​លិច​នៅក្នុង​ភក់​។​ ​
 នរណា​សំគាល់​ដើម្បី​ជ្រលក់​នូវ​អាកាស​ដោយ​រមៀត​ ​ឬ​ដោយ​គ្រឿង​ជ្រលក់​ឯទៀត​ ​ការងារ​របស់​បុគ្គល​នោះ​ ​នាំឲ្យ​តែ​កើត​សេចក្ដី​លំបាក​ទេ​។​ ​ចិត្ត​ដែល​តម្កល់​នៅ​ល្អ​ក្នុង​សន្ដាន​នោះ​ ​ក៏​ស្មើគ្នា​នឹង​អាកាស​ ​នាង​កុំ​ត្រេកអរ​ ​(​នឹង​យើង​)​ ​ដោយចិត្ត​លាមក​ ​ដូច​សត្វស្លាប​ ​(​មមាច​)​ ​ត្រេកអរ​នឹង​គំនរ​ភ្លើង​ឡើយ​។​ ​នាង​ចូរ​មើល​រាងកាយ​ដែល​ធ្វើឲ្យ​វិចិត្រ​ហើយ​ ​ជាទី​ប្រជុំ​នៃ​ដំបៅ​ ​ដែល​ឆ្អឹង​ ​៣០០​ ​កំណាត់​ ​ផ្គុំគ្នា​ហើយ​ ​ឈឺ​ជានិច្ច​ ​ដែល​ពួក​ជនពាល​ប្រាថ្នា​ដោយ​ច្រើន​ ​សេចក្ដី​ទៀងទាត់​ ​និង​ការ​មាំមួន​របស់​រាងកាយ​នេះ​ ​មិន​មាន​ឡើយ​។​ ​
 កាល​ព្រះ​សារីបុត្ត​ ​បរិបូណ៌​ដោយ​អាការ​ដ៏​ច្រើន​ ​បរិនិព្វាន​ហើយ​ ​សេចក្ដី​ស្ញប់ស្ញែង​ ​សេចក្ដី​ព្រឺរោម​ ​ក៏​កើតមានឡើង​ថា​។​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636866989717762285
ទៅកាន់ទំព័រ៖