ព្រះត្រៃបិដក ភាគ ៥៧

​ឱ​ហ្ន៎​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​ទេ​ ​មានការ​កើតឡើង​ ​និង​ការ​វិនាស​ទៅជាធម្មតា​ ​កើតឡើង​ហើយ​តែង​រលត់​វិញ​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងនោះ​ ​ទើប​នាំមក​នូវ​សុខ​។​ ​ពួក​ព្រះ​យោគី​ណា​ ​ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំង​ ​៥​ ​ថា​ជា​របស់​ដទៃ​ ​ទាំង​មិនមែន​ជា​របស់​ខ្លួន​ ​ពួក​ព្រះ​យោគី​នោះ​ ​តែង​ចាក់ធ្លុះ​នូវ​ធម៌​ដ៏​សុខុម​បាន​ ​ដូច​បុគ្គល​បាញ់​ចុង​រោម​កន្ទុយ​ដោយ​ព្រួញ​។​ ​មួយទៀត​ ​ពួក​ព្រះ​យោគី​ណា​ ​ពិចារណា​ឃើញច្បាស់​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​របស់​ដទៃ​ ​ទាំង​មិនមែន​ជា​របស់​ខ្លួន​ ​ពួក​ព្រះ​យោគី​នោះ​ ​ឈ្មោះថា​ ​បាន​ចាក់ធ្លុះ​នូវ​ធម៌​ដ៏​ល្អិត​ ​ដូច​បុគ្គល​បាញ់​ចុង​រោម​កន្ទុយ​ ​ដោយ​ព្រួញ​។​ ​
 (​ភិក្ខុ​អ្នកមាន​ស្មារតី​ ​គប្បី​វៀរ​ ​ដើម្បី​លះបង់​នូវ​កាម​រាគៈ​ ​ដូចជា​គេ​បោះ​ ​ឬ​ពួយ​នឹង​លំពែង​ ​ទំ​លុះ​ពីលើ​មក​ក្រោម​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​លត់ភ្លើង​ ​កំពុង​ឆេះ​ឰដ៏​ក្បាល​)​។​ ​ភិក្ខុ​អ្នកមាន​ស្មារតី​ ​គប្បី​វៀរ​ ​ដើម្បី​លះបង់​នូវ​ភវ​រាគៈ​ ​ដូចជា​គេ​បោះ​ ​ឬ​ពួយ​នឹង​លំពែង​ ​ទំ​លុះ​ពីលើ​មក​ក្រោម​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​លត់ភ្លើង​ ​ដែល​កំពុង​ឆេះ​ឰដ៏​ក្បាល​។​ ​
 ខ្ញុំ​លុះ​ព្រះ​សាស្ដាចារ្យ​ ​ព្រះអង្គ​មាន​ព្រះ​កាយ​អប់រំ​ហើយ​ ​ព្រះអង្គ​ទ្រទ្រង់នូវ​សរីរៈ​ជាទីបំផុត​ ​ទ្រង់​បាន​ដាស់តឿន​ហើយ​ ​ក៏​ញ៉ាំង​មិគា​រមាតុ​ប្រាសាទ​ ​ឲ្យ​កក្រើក​បាន​ ​ដោយ​ចុង​មេជើង​។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636866989996828247
ទៅកាន់ទំព័រ៖