ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​ប្រារព្ធ​ការងារ​ណាមួយ​ ​ធូរ​ ​ៗ​ ​ឬ​ដោយ​កំឡាំង​ព្យាយាម​ស្ដួចស្ដើង​ ​មិន​ងាយ​បាន​ដល់​ព្រះនិព្វាន​ ​ដែល​ជា​គ្រឿង​រួចចាក​គន្ថ​ធម៌​ទាំងពួង​ទេ​។​ ​ភិក្ខុ​កំលោះ​នេះ​ក្ដី​ ​បុរស​ដ៏​ឧត្តម​នេះ​ក្ដី​ ​បាន​ឈ្នះ​នូវ​មារ​ ​ព្រមទាំង​សេនា​នៃ​មារ​ ​ហើយ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត​បាន​។​ ​
 ​ផ្លេកបន្ទោរ​ទាំងឡាយ​ ​រមែង​ធ្លាក់​ក្នុង​ចន្លោះ​នៃ​ភ្នំ​ឈ្មោះ​វេ​ភារៈ​ ​និង​ភ្នំ​ឈ្មោះ​បណ្ឌវៈ​ ​ឯ​បុត្រ​នៃ​ព្រះពុទ្ធ​ ​ជាតា​ទិ​បុគ្គល​ ​រក​បុគ្គល​ប្រៀប​ស្មើ​មិនបាន​ ​លោក​នៅក្នុង​ចន្លោះភ្នំ​ ​រមែង​ដុត​ ​(​នូវ​ធម៌​ជាស​ត្រូវ​)​។​ ​មហាព្រហ្ម​ ​ថ្វាយបង្គំ​ហើយ​ ​នូវ​មុនិ​អ្នក​ស្ងប់ស្ងាត់​ ​ត្រេកអរ​នឹង​ការ​ស្ងប់​រម្ងាប់​ ​នៅក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ ​ជា​ទាយាទ​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ថ្វាយបង្គំ​ព្រះ​កស្សបៈ​ ​ជាមុ​និ​ ​អ្នក​ស្ងប់ស្ងាត់​ ​ត្រេកអរ​នឹង​ការ​ស្ងប់ស្ងាត់​ ​នៅក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ ​ជា​ទាយាទ​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ចុះ​។​ ​បើ​បុគ្គល​ណា​ ​ទៅ​យកកំណើត​ជា​ព្រាហ្មណ៍​គ្រប់​ ​ៗ​ ​ជាតិ​ ​អស់​ ​១០០​ ​ជាតិ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ព្រាហ្មណ៍​ ​បរិបូណ៌​ដោយ​វេទ​ ​ក្នុង​ពួក​មនុស្ស​រឿយ​ ​ៗ​។​ ​តែបើ​ទុកជា​ព្រាហ្មណ៍​នោះ​ ​ជា​អ្នកចេះ​ចាំ​មន្ដ​ ​ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង​ ​៣​ ​ក៏ដោយ​ចុះ​ ​ក៏​នៅតែ​មិនដល់​មួយ​ចំណិត​នៃ​ចំណែក​ ​ដែលគេ​ចែក​ ​១៦​ ​ៗ​ ​ដង​ ​នៃ​ការថ្វាយបង្គំ​ចំពោះ​ព្រះ​មហា​កស្សប​ត្ថេ​រនុ៎ះ​ឡើយ​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636866990210660477
ទៅកាន់ទំព័រ៖