ព្រះត្រៃបិដក ភាគ ៥៧

 ភិក្ខុ​ណា​បាន​វិមោក្ខ​ ​៨​ ​ក្នុង​វេលា​មុន​ភត្ត​ ​ជា​អនុលោម​បដិលោម​ ​លុះ​ចេញ​ចាក​និរោធ​សមាបត្តិ​នោះ​ហើយ​ ​ទើប​ទៅ​ដើម្បី​បិណ្ឌបាត​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ត្រេកអរ​នឹង​ភិក្ខុ​បែប​នោះ​ ​អ្នក​កុំ​គាស់រំលើង​ខ្លួន​ឡើយ​ ​អ្នក​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ត្រេកអរ​ចំពោះ​ព្រះ​អរហន្ដ​ ​ជាតា​ទិ​បុគ្គល​ ​ចូរ​ប្រណម្យ​អញ្ជលី​ ​ថ្វាយបង្គំ​ឲ្យឆាប់​ ​កុំ​ឲ្យ​ក្បាល​អ្នក​បែក​ជា​ ​៧​ ​ភាគ​ឡើយ​។​ ​បោ​ដិ្ឋ​លភិ​ក្ខុ​នោះ​ ​ត្រូវ​ចំណង​ ​គឺ​សង្សារវដ្ដ​រួបរឹត​ហើយ​ ​មិនបាន​ឃើញ​នូវ​ព្រះ​សទ្ធម្ម​ ​ស្ទុះ​ទៅ​រក​មិច្ឆាជីវៈ​ ​ជា​ផ្លូវ​ដែល​មិន​គួរ​ទៅ​ ​ជា​ផ្លូវវៀច​ ​ផ្លូវ​អាក្រក់​។​ ​តុ​ច្ឆ​បោ​ដ្ឋិ​លភិ​ក្ខុ​ ​ងប់​ចុះ​ក្នុង​សង្ខារ​ ​(​ដែល​ច្រឡំ​ដោយ​កិលេស​ ​ជា​គ្រឿង​មិន​ស្អាត​)​ ​លិច​ចុះ​ក្នុង​លាភៈ​ ​និង​សក្ការៈ​ ​ដូចជា​ដង្កូវ​ប្រឡាក់​ដោយ​លាមក​។​
 អ្នក​ចូរ​មើល​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​នេះ​ ​លោក​ជា​អ្នក​ឃើញ​ដោយ​ប្រពៃ​ ​ជា​អ្នក​ផុត​ចាក​ចំណែក​ទាំងពីរ​(​១​)​ ​ជា​អ្នកមាន​ចិត្ត​តម្កល់​មាំ​ក្នុង​សន្តាន​ ​មិន​មាន​សរ​ ​គឺ​រាគៈ​ជាដើម​ ​មាន​សំយោជនៈ​អស់ហើយ​ ​បានសម្រេច​វិជ្ជា​ ​៣​ ​ញ៉ាំង​មច្ចុរាជ​ឲ្យ​វិនាស​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​មនុស្ស​ទាំងឡាយ​។​ ​
 ​ពួក​ទេវតា​ជាច្រើន​ ​ចំនួន​មួយ​ម៉ឺន​អង្គ​ ​មាន​ឫទ្ធិ៍​ ​មានយស​ ​ទេវតា​ទាំងអស់​នុ៎ះ​ ​ទាំង​ពួក​ព្រហ្ម​បុរោហិត​ ​ឈរ​ប្រណម្យ​នមស្ការ​ព្រះ​មោគ្គល្លាន
​(​១​)​ ​គឺ​រួចចាក​រូបកាយ​ដោយ​អរូប​សមាបត្តិ​ ​១​ ​ចាក​នាមកាយ​ដោយ​មគ្គ​ ​១​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636866990594892454
ទៅកាន់ទំព័រ៖