ព្រះត្រៃបិដក ភាគ ៥៧
ថា បពិត្រលោកជាបុរសអាជានេយ្យ យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកជាបុរសដ៏ឧត្តម យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកនិទ៌ុក្ខ លោកមានអាសវៈអស់ហើយ លោកជាទក្ខិណេយ្យបុគ្គល។
(ព្រះមោគ្គល្លាន) ដែលនរជន និងទេវតា បូជាហើយ លោកកើត (ដោយអរិយជាតិ) ជាអ្នកគ្របសង្កត់នូវសេចក្ដីស្លាប់បាន មិនជាប់ចំពាក់ក្នុងសង្ខារ ដូចជាផ្កាឈូកស មិនប្រឡាក់ដោយទឹក។
ព្រះមោគ្គល្លានណា ជ្រាបនូវឱកាសលោកមួយពាន់ ក្នុងកាលមួយរំពេច ព្រះ មោគ្គល្លាននោះ ស្មើនឹងមហាព្រហ្ម ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ និងចុតូបបាតៈ លោកជាភិក្ខុឃើញពួកទេវតាក្នុងកាលគួរ។
ព្រះសារីបុត្តត្ថេរ (ប្រសើរ) ដោយប្រាជ្ញា ដោយសីល ដោយឧបសមៈ ទុកជាភិក្ខុណា ជាអ្នកដល់នូវត្រើយ ភិក្ខុនោះ គប្បីជាអ្នកមានគុណយ៉ាងក្រៃលែង ដូច្នេះឯង។
ចំណែកអាត្មា អាចនិមិ្មតនូវអត្តភាពមួយសែនកោដិបាន ដោយមួយរំពេច ជាអ្នកឈ្លាសវៃក្នុងឫទ្ធិ៍ គឺការធ្វើផ្សេង ៗ ជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិ៍។ អាត្មាជាមោគ្គល្លានគោត្រ ដល់នូវទីបំផុតដោយសមាធិ និងភាវៈ ស្ទាត់ក្នុងវិជ្ជា ជាអ្នកប្រាជ្ញ មានឥន្រ្ទិយតាំងមាំ ក្នុងសាសនា (នៃព្រះសាស្ដា) ប្រាសចាកតណ្ហានិស្ស័យជាដើម បានកាត់នូវចំណង គឺកិលេស ដូចដំរីផ្ដាច់ទន្លីង ដែលគេធ្វើដោយវល្លិ៍ស្អុយ។
ID: 636866990977024311
ទៅកាន់ទំព័រ៖