ព្រះត្រៃបិដក ភាគ ៥៧

 ​មួយទៀត​ ​ភិក្ខុ​ណា​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​ដាស់តឿន​ហើយ​ ​កាល​ភិក្ខុសង្ឃ​កំពុង​មើល​ ​(​ភិក្ខុ​នោះ​)​ ​បាន​ធ្វើ​មិគា​រមាតុ​ប្រាសាទ​ ​ឲ្យ​កក្រើក​ញាប់ញ័រ​ ​ដោយ​ចុង​មេជើង​។​ ​ភិក្ខុ​ណា​ដឹង​ជាក់លាក់​នូវ​ផល​នៃ​កម្ម​នោះ​បាន​។​បេ​។​ ​ម្នាល​មារ​មានចិត្ត​ខ្មៅ​ ​អ្នក​នឹង​ដល់​នូវ​សេចក្ដីទុក្ខ​។​ ​ភិក្ខុ​ណា​ធ្វើ​វេ​ជ​យន្ដ​ប្រាសាទ​ ​ឲ្យ​កក្រើក​ញាប់ញ័រ​ ​ដោយ​ចុង​មេជើង​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​អង់អាច​ដោយ​កំឡាំង​ឫទ្ធិ៍​ ​ធ្វើ​ពួក​ទេវតា​ឲ្យ​សង្វេគ​ហើយ​។​ ​ភិក្ខុ​ណា​ដឹង​ជាក់លាក់​នូវ​ផល​នៃ​កម្ម​នុ៎ះ​បាន​។​បេ​។​ ​ម្នាល​មារ​មានចិត្ត​ខ្មៅ​ ​អ្នក​នឹង​ដល់​នូវ​សេចក្ដីទុក្ខ​។​ ​ភិក្ខុ​ណា​ ​(​គង់​លើ​)​ ​វេ​ជ​យន្ដ​ប្រាសាទ​ ​ភិក្ខុ​នោះ​ ​ក៏​សួរ​សក្កទេវរាជ​ថា​ ​ម្នាល​អាវុសោ​ ​អ្នកដឹង​នូវ​ការ​អស់​ ​និង​ការ​ផុត​ស្រឡះ​ចាក​តណ្ហា​ដែរ​ឬទេ​ ​សក្កទេវរាជ​ ​លុះ​ព្រះ​ថេរៈ​សួរ​ប្រស្នា​ហើយ​ ​ក៏​ឆ្លើយ​ដោះស្រាយ​តាម​សេចក្ដីពិត​ដល់​លោក​ ​ភិក្ខុ​ណា​ដឹង​ជាក់លាក់​នូវ​ផល​នៃ​កម្ម​នុ៎ះ​។​បេ​។​ ​ម្នាល​មារ​ ​មានចិត្ត​ខ្មៅ​ ​អ្នក​នឹង​ដល់​នូវ​សេចក្ដីទុក្ខ​។​ ​ភិក្ខុ​ណា​ជា​បុគ្គល​ក្លៀវក្លា​ ​សួរ​ប្រស្នា​នឹង​ព្រហ្ម​ក្នុង​សភា​ឈ្មោះ​សុធម្មា​ថា​ ​ម្នាល​អាវុសោ​ ​សេចក្ដីយល់​ណា​របស់​អ្នក​ ​ដែល​មាន​ហើយ​ ​ក្នុង​កាលពីដើម​ ​សេចក្ដីយល់​របស់​អ្នកនោះ​ ​នៅ​ដូច​ថ្ងៃនេះ​ឬ​ ​អ្នក​ឃើញ​ពន្លឺ​រស្មី​ ​(​នៃ​ព្រះមានបុណ្យ​ ​និង​សាវ័ក​)​ ​គ្រប​សង្កត់​ក្នុង​ព្រហ្មលោក​ដែរ​ឬទេ​ ​ព្រហ្ម​ ​លុះ​ព្រះ​ថេរៈ​សួរ​ប្រស្នា​ហើយ​ ​ក៏​ឆ្លើយ​ដោះ​សារ​ ​តាម​សេចក្ដីពិត​ដល់​លោក​ថា​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636866991334554761
ទៅកាន់ទំព័រ៖