ព្រះត្រៃបិដក ភាគ ៥៧

 ម្នាល​មារ​មានចិត្ត​លាមក​ ​បាប​របស់​អ្នក​កាល​ធ្វើ​ ​រមែង​ប្រព្រឹត្តទៅ​ ​(​មិនជា​ប្រយោជន៍​)​ ​អស់កាលដ៏យូរ​ ​ម្នាល​មារ​ ​អ្នក​ចូរ​នឿយណាយ​ចាក​បុគ្គល​អ្នក​ត្រាស់​ដឹង​ ​នូវ​សច្ចៈ​ទាំង​ ​៤​ ​ប្រការ​ ​អ្នក​កុំ​ធ្វើ​នូវ​សេចក្ដី​ប៉ុនប៉ង​ ​ដើម្បី​បៀតបៀន​ភិក្ខុ​ឡើយ​។​ ​
 ភិក្ខុ​ ​(​មោគ្គល្លាន​ត្ថេ​រ​)​ ​បាន​គំរាម​មារ​ ​ក្នុង​ភេ​សក​ឡា​វ័ន​ដោយ​ប្រការ​ដូច្នេះហើយ​ ​មារ​ ​ជា​យក្ខ​នោះ​ ​ក៏​អាក់អន់​ចិត្ត​ ​ហើយ​បាត់​ទៅ​ក្នុង​ទីនោះ​ឯង​ ​ព្រោះហេតុតែ​សេចក្ដី​គំរាម​ ​(​នៃ​ព្រះ​មោគ្គល្លាន​)​។​ ​
 ឮថា​ ​ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រមាន​អាយុ​ ​បាន​សំដែង​នូវ​គាថា​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​

​ឧទ្ទាន​


​ព្រះ​មោគ្គល្លាន​ត្ថេ​រ​ ​មាន​ឫទ្ធិ​ច្រើន​ ​តែមួយ​អង្គ​ឯង​ ​ ​សំដែង​នូវ​គាថា​ទាំងឡាយ​ ​ក្នុង​ស​ដ្ឋិ​ក​និបាត​ ​គាថា​ទាំងនោះ​ ​មាន​ចំនួន​ ​៦៨​ ​គាថា​។​

​ចប់​ ​ស​ដ្ឋិ​ក​និបាត​។​

ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636866991922858410
ទៅកាន់ទំព័រ៖