ព្រះត្រៃបិដក ភាគ ៥៧

​(​ភិក្ខុ​)​ ​ជា​អ្នកមាន​សេចក្តី​សុខ​ ​ជា​អ្នក​ធើ្វ​សេចក្តី​រឹងត្អឹង​ជា​មន្ទិល​ ​និង​សេចក្តី​សោក​ឲ្យ​វិនាស​ ​ជា​អ្នក​គ្មាន​សន្ទះទ្វារ​ ​គឺ​អវិជ្ជា​ ​គ្មាន​តណ្ហា​ ​ប្រាសចាក​សរ​ ​គឺ​រាគាទិក្កិលេស​ ​ធើ្វ​នូវ​អាសវៈ​ទាំងអស់​ឲ្យ​វិនាស​ ​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ ​ជាង​ឈាន​នោះ​ឡើយ​។​

​ភូ​ត​ត្ថេ​រ​។​


​ឧទ្ទាន​


​ព្រះ​ភូ​ត​ត្ថេ​រ​ ​តែមួយ​អង្គ​ឯង​ ​ដូចជា​កុយរមាស​ ​ជា​អ្នក​ឃើញ​ពិត​ ​បាន​សំដែង​គាថា​ ​៩​ ​ដែល​មក​ក្នុង​នវក​និបាត​។​ ​
​ចប់​ ​នវក​និបាត​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636866929435544340
ទៅកាន់ទំព័រ៖