ព្រះត្រៃបិដក ភាគ ៥៧

​ម្នាល​អ្នកជា​គោត្រ​នៃ​ព្រះ​គោតម​ ​អ្នក​ចូរ​លះបង់​នូវ​មានះ​ផង​ ​ចូរ​លះបង់​នូវ​ផ្លូវ​នៃ​មានះ​ ​កុំ​ឲ្យ​មាន​សេសសល់​ផង​ ​(​ព្រោះ​)​ ​បុគ្គល​ជ្រប់​នៅក្នុង​ផ្លូវ​នៃ​មានះ​ហើយ​ ​រមែង​មាន​សេចក្ដី​ក្ដៅក្រហាយ​ ​អស់​កាលយូរ​។​ ​ពួក​សត្វ​ដែល​ត្រូវ​សេចក្ដី​លុបគុណ​គ្រប​សង្កត់​ ​ត្រូវ​មានះ​បៀតបៀន​ហើយ​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ពួក​ជន​ដែល​មានះ​បៀតបៀន​ហើយ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​សោកសៅ​អស់​កាលយូរ​។​ ​ភិក្ខុ​អ្នកឈ្នះ​កិលេស​ដោយ​មគ្គ​ ​អ្នកប្រតិបត្តិ​ដោយ​ប្រពៃ​ ​រមែង​មិន​សោកសៅ​ក្នុង​កាលណា​ម្ដង​ឡើយ​ ​ភិក្ខុ​ណា​បាន​នូវ​កិត្តិយស​ផង​ ​បាន​នូវ​សេចក្ដីសុខ​ផង​ ​ពួក​បណ្ឌិត​តែង​ហៅ​ភិក្ខុ​នោះ​ ​ថា​ជា​អ្នក​ឃើញ​ធម៌​ដោយពិត​។​ ​ហេតុ​នោះ​ ​ភិក្ខុ​អ្នក​មិន​រឹងរូស​ ​មាន​ព្យាយាម​ក្នុង​សាសនា​នេះ​ ​លះបង់​នូវ​នី​វរ​ណៈ​ទាំងឡាយ​ ​ជា​អ្នក​បរិសុទ្ធ​ ​លះបង់​នូវ​មានះ​ ​មិន​ឲ្យ​មាន​សេសសល់​ ​រមែង​ជា​អ្នកធ្វើ​នូវ​ទីបំផុត​នៃ​វិជ្ជា​ ​ជា​អ្នក​ស្ងប់​រម្ងាប់​កិលេស​។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636866994417791112
ទៅកាន់ទំព័រ៖