ព្រះត្រៃបិដក ភាគ ៥៧

 ​ខ្ញុំ​ក្ដៅក្រហាយ​ ​ចិត្ត​របស់ខ្ញុំ​អន្ទះអន្ទែង​ ​ព្រោះតែ​កាម​រាគៈ​ ​បពិត្រ​ព្រះ​អានន្ទ​ ​ជា​គោតម​គោត្រ​ ​សូម​លោក​មេត្តា​សំដែង​នូវ​ធម៌​ ​ជា​គ្រឿង​ញ៉ាំង​កាម​រាគៈ​នោះ​ ​ឲ្យ​រលត់​ ​ដោយ​សេចក្ដី​អនុគ្រោះ​ចុះ​។​ ​
 ចិត្ត​របស់​លោក​អន្ទះអន្ទែង​ ​ព្រោះតែ​វិបល្លាស​នៃ​សញ្ញា​ ​លោក​ចូរ​លះបង់​នូវ​សុភនិមិត្ត​ ​ដែល​ប្រកបដោយ​កាម​រាគៈ​ចោលចេញ​។​ ​លោក​ចូរ​ចំរើន​ឯកគ្គតា​ចិត្ត​ ​ឲ្យ​តម្កល់​មាំ​ល្អ​ ​ក្នុង​អសុភ​សញ្ញា​ ​ទាំង​កាយគតាសតិ​ ​ក៏​ចូរ​ឲ្យ​មានដល់​លោក​ ​លោក​ចូរ​មាន​សេចក្ដី​នឿយណាយ​ឲ្យ​ច្រើន​ចុះ​។​ ​ចូរ​ចំរើន​អនិមិត្ត​ ​គឺ​ ​អនិច្ចានុបស្សនា​ ​ចូរ​ផ្ដាច់​នូវ​មា​នា​នុ​ស័យ​ ​តទៅ​ ​លោក​នឹង​បាន​ស្ងប់​រម្ងាប់​ ​ព្រោះ​លះបង់​មានះ​។​ ​បុគ្គល​មិន​គប្បី​ញ៉ាំង​ខ្លួន​ឲ្យ​ក្ដៅក្រហាយ​ ​ដោយ​វាចា​ណា​ ​គប្បី​ពោល​តែ​វាចា​នោះ​ ​បុគ្គល​មិន​គប្បី​បៀតបៀន​ពួក​បុគ្គល​ដទៃ​ដោយ​វាចា​ណា​ ​វាចា​នោះ​ឯង​ ​ជា​សុភាសិត​។​ ​វាចា​ណា​ ​ដែលគេ​ទទួល​ត្រេកអរ​ ​បុគ្គល​គប្បី​ពោល​តែ​វាចា​ជាទីស្រឡាញ់​នោះ​ឯង​ ​បុគ្គល​កុំ​កាន់​យកពាក្យ​អាក្រក់​ ​ពោល​តែ​ពាក្យ​ដែល​ជាទី​ពេញចិត្ត​នៃ​ពួក​ជន​ដទៃ​។​ ​ពាក្យពិត​ ​ជា​ពាក្យ​មិន​ស្លាប់​ ​នេះ​ជា​ធម៌​មាន​មក​ពី​បុរាណ​ ​ពួកសប្បុរស​ ​តាំង​មាំ​ក្នុង​សច្ចៈ​ផង​ ​ក្នុង​អ​ត្ថៈ​ផង​ ​ក្នុង​ធម្មៈ​ផង​។​ ​ព្រះពុទ្ធ​ទ្រង់​ពោល​វាចា​ណា​ ​ជា​វាចា​ក្សេម​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​វាចា​នោះ​ឯង​ ​ជា​វាចា​ឧត្តម​ ​ជាង​វាចា​ទាំងឡាយ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636866994663855186
ទៅកាន់ទំព័រ៖