ព្រះត្រៃបិដក ភាគ ៥៧
ពួកភិក្ខុច្រើនជាងពាន់ អង្គុយជិតព្រះសុគត ដែលកំពុងសំដែងធម៌ ជាគ្រឿងប្រាសចាករាគៈ គឺព្រះនិព្វាន ឥតមានភ័យអំពីទីណា។ ពួកសាវ័កស្ដាប់ធម៌ដ៏ធំទូលាយ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ឱហ្ន៎ ព្រះសម្ពុទ្ធ មានភិក្ខុចោមរោមហើយ ល្អណាស់តើ។ បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះនាម ថានាគ ជាឥសីគំរប់ ៧
(១) នៃឥសីទាំងឡាយ ព្រះអង្គជាអ្នកបង្អុរនូវធម៌ ស្រោចពួកសាវ័ក មានសភាពដូចជាមហាមេឃបង្អុរនូវភ្លៀង។ បពិត្រព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ក ចេញចាកទីនៅក្នុងវេលាថ្ងៃ ព្រោះមានសេចក្ដីប្រាថ្នាចង់គាល់ព្រះសាស្ដា ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់ផ្លូវខុស គឺកិលេសមារ បានប្រព្រឹត្តទំលាយបង្គោល គឺកិលេស អ្នកទាំងឡាយ ចូរមើលព្រះពុទ្ធនោះ ព្រះអង្គធ្វើឲ្យរួចចាកបំណង មិនអាស្រ័យតណ្ហា ទ្រង់ចែករំលែកធម៌ តាមចំណែក។ ព្រោះថា ព្រះអង្គបានប្រាប់ផ្លូវច្រើនប្រការ ដើម្បីជាគ្រឿងរលាស់ឱឃៈចោល កាលទ្រង់សំដែងប្រាប់អមតមហានិព្វាននោះហើយ ពួកជនក៏បានឃើញច្បាស់នូវធម៌ តម្កល់នៅនឹង មិនមានអ្នកណាដឹកនាំទៅបាន។
(១) រាប់តាំងពី ព្រះវិបស្សិសម្មាសម្ពុទ្ធឥសីមក។
ID: 636866995495462751
ទៅកាន់ទំព័រ៖