ព្រះត្រៃបិដក ភាគ ៥៧

​ព្រះពុទ្ធ​នោះ​ ​អ្នកធ្វើ​នូវ​ពន្លឺ​ ​ទ្រង់​ឆ្លុះ​រក​វិញ្ញា​ណ​ដ្ឋិ​តិ​របស់​សត្វ​ទាំងអស់​ ​បាន​ត្រាស់​ដឹងផង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ផង​ ​ទ្រង់​យាង​កន្លង​ផ្លូវ​ឆ្ងាយ​បាន​ ​ហើយ​សំដែងធម៌​ដ៏​ប្រសើរ​ដល់​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​អ្នកមាន​សទ្ធា​ ​ត្រាស់​ដឹង​ធម៌​មុនគេ​បង្អស់​។​ ​កាលបើ​ធម៌​ដែល​ព្រះ​តថាគត​សំដែង​ល្អ​យ៉ាងនេះ​ហើយ​ ​សេចក្ដីប្រមាទ​ដូចម្ដេច​ ​នឹង​មានដល់​ពួក​ជន​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​ធម៌​បាន​ ​ព្រោះហេតុនោះ​ ​បុគ្គល​មិន​គប្បី​ជា​អ្នក​ប្រមាទ​ ​ក្នុង​សាសនា​របស់​ព្រះមានព្រះភាគ​នោះ​ឡើយ​ ​គប្បី​នមស្ការ​ ​សិក្សា​តាម​ ​សព្វ​ ​ៗ​ ​កាល​។​ ​
 ​អញ្ញា​កោ​ណ្ឌញ្ញ​ត្ថេ​រ​ ​ជា​អ្នក​ត្រាស់​ដឹង​តាម​ព្រះពុទ្ធ​ ​មាន​សេចក្ដីព្យាយាម​មាំមួន​ ​ជា​អ្នក​បាន​នូវ​វិវេក​ ​ជា​គ្រឿង​នៅជា​សុខ​រឿយ​ ​ៗ​។​ ​កិច្ច​ណា​ដែល​សាវ័ក​ ​អ្នកធ្វើ​តាម​សាសនា​នៃ​ព្រះ​សាស្ដា​ ​គប្បី​សម្រេច​ ​កិច្ច​នោះ​ ​ព្រះ​អញ្ញា​កោ​ណ្ឌញ្ញ​ត្ថេ​រ​ ​អ្នក​មិន​ប្រហែសធ្វេស​ ​សិក្សា​បានសម្រេច​ទាំងអស់​ហើយ​។​ ​អញ្ញា​កោ​ណ្ឌញ្ញ​ត្ថេ​រ​ ​មាន​អនុភាព​ច្រើន​ ​បានសម្រេច​វិជ្ជា​ ​៣​ ​ស្ទាត់​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណ​ ​ជា​ពុទ្ធ​ទាយាទ​ ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្ដា​។​ ​
 ពួក​សាវ័ក​ ​បានសម្រេច​វិជ្ជា​ ​៣​ ​ជា​អ្នក​សាបសូន្យ​ចាក​មច្ចុរាជ​ ​នាំគ្នា​អង្គុយ​ជិត​ព្រះ​មុនី​ ​ព្រះអង្គ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ​ ​ទ្រង់​គង់នៅ​ ​(​ដោយ​ចេ​តោ​បរិ​យញ្ញា​ណ​)​ ​ខាង​ភ្នំ​ឥសិគិលិ​។​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636866995764718151
ទៅកាន់ទំព័រ៖