ព្រះត្រៃបិដក ភាគ ៥៧

​ព្រះ​មោគ្គល្លាន​ត្ថេ​រ​ ​មាន​ឫទ្ធិ៍​ច្រើន​ ​យកចិត្ត​ទុកដាក់​ស្វះស្វែង​រក​ចិត្ត​ ​ដែល​ផុត​ចាក​កិលេស​ ​ជា​ចិត្ត​មិន​មាន​ឧបធិ​ ​របស់​ព្រះ​ខីណាសវ​ភិក្ខុ​ទាំងឡាយ​នុ៎ះ​។​ ​បពិត្រ​ព្រះ​គោតម​ ​ពួក​សាវ័ក​ ​តែង​អង្គុយ​ជិត​ព្រះអង្គ​ ​ជា​ព្រះ​មុនី​ ​បរិបូណ៌​ដោយ​អវយវៈ​គ្រប់យ៉ាង​ ​ព្រះអង្គ​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​អាការ​ច្រើនប្រការ​ ​យ៉ាងនេះ​។​
 ព្រះចន្ទ​រុងរឿង​ ​ឰដ៏​នភាល័យ​ ​ដែល​ប្រាសចាក​ពពក​ ​ព្រះអាទិត្យ​ ​ប្រាសចាក​មន្ទិល​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​មហាមុនី​ ​ព្រះនាម​អង្គី​រសៈ​ ​ព្រះអង្គ​រុងរឿង​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ដោយ​យស​បរិវារ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 កាលពីដើម​ ​យើងខ្ញុំ​ពួក​កវី​រាប់អាន​ ​បាន​ដើរចេញ​ពី​ស្រុក​មួយ​ ​ទៅ​ស្រុក​មួយ​ ​ពី​បុរី​មួយ​ ​ទៅ​បុរី​មួយ​ ​វេលា​នោះ​ ​យើងខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​បាន​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​។​ ​ព្រះ​មុនី​នោះ​ ​ព្រះអង្គ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ​ ​បាន​សំដែងធម៌​ដល់​ខ្ញុំ​ ​យើងខ្ញុំ​ ​លុះ​បាន​ស្ដាប់ធម៌​ហើយ​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​មាន​សទ្ធា​កើតឡើង​។​ ​ខ្ញុំ​បាន​ស្ដាប់​ព្រះពុទ្ធដីកា​នៃ​ព្រះ​មុនី​នោះ​ហើយ​ ​ក៏បាន​ដឹង​ច្បាស់​នូវ​ខន្ធ​ ​អាយតនៈ​ ​និង​ធាតុ​ទាំងឡាយ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​បួស​ក្នុង​សំណាក់​នៃ​បុគ្គល​មិន​មានផ្ទះ​។​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636866996055464781
ទៅកាន់ទំព័រ៖