ព្រះត្រៃបិដក ភាគ ៥៧

​ឱ​ហ្ន៎​ ​ព្រះ​តថាគត​ទាំងឡាយ​កើតឡើង​ ​ដើម្បី​ប្រយោជន៍​ដល់​ស្រី​ ​និង​ប្រុស​ដ៏​ច្រើន​ ​ដែល​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​។​ ​ពួក​ភិក្ខុ​ ​និង​ពួក​ភិក្ខុនី​ណា​ ​បានឃើញ​នូវ​កំណត់​ ​ដែលគេ​កត់ទុក​ហើយ​ ​ព្រះ​មុនី​បាន​ត្រាស់​ដឹង​ពោធិញ្ញាណ​ ​ដើម្បី​ប្រយោជន៍​ដល់​ពួក​ភិក្ខុ​ ​និង​ពួក​ភិក្ខុនី​ទាំងនោះ​ឯង​។​ ​អរិយសច្ច​ទាំង​ ​៤​ ​ប្រការ​ ​គឺ​ទុក្ខ​ ​១​ ​ការ​កើត​នៃ​ទុក្ខ​ ​១​ ​ការ​កន្លង​ផុត​នូវ​ទុក្ខ​ ​១​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​សេចក្ដី​រលត់ទុក្ខ​ ​១​ ​ព្រះពុទ្ធ​ ​ជា​វង្ស​នៃ​ព្រះអាទិត្យ​ ​មាន​ចក្ខុ​ ​គឺ​ប្រាជ្ញា​ ​ទ្រង់​បាន​សំដែង​ទុក​ល្អ​ហើយ​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វ​ទាំងឡាយ​។​ ​ធម៌​ ​គឺ​អរិយសច្ច​ទាំងឡាយ​នេះ​ ​ជា​ធម៌​ពិត​ ​ព្រះពុទ្ធ​ទ្រង់​សំដែង​ហើយ​ ​យ៉ាងនេះ​ ​អរិយសច្ច​ទាំងនោះ​ ​ខ្ញុំ​បានឃើញ​តាមពិត​ ​ប្រយោជន៍​ខ្លួន​ ​ខ្ញុំ​បានសម្រេច​ហើយ​ ​ទាំង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​ ​ខ្ញុំ​មក​ល្អ​ហើយ​ ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ​ ​កិច្ច​ណា​ដ៏​ប្រសើរ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​វែកញែក​ហើយដោយ​ប្រពៃ​ ​ខ្ញុំ​ក៏បាន​សម្រេច​កិច្ច​នោះ​ហើយ​។​ ​ខ្ញុំ​បានសម្រេច​អភិញ្ញា​បារមី​ ​បាន​ជំរះ​នូវ​សោត​ធាតុ​ ​បាន​នូវ​វិជ្ជា​ ​៣​ ​បានសម្រេច​ឫទ្ធិ៍​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណ​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636866996226374557
ទៅកាន់ទំព័រ៖