ព្រះត្រៃបិដក ភាគ ៥៧

 ​តថាគត​ ​បាន​ផ្ទញ់ផ្ទាល់​នូវ​ជាតិ​ ​និង​មរណៈ​ ​ឲ្យ​សាបសូន្យ​ ​មិន​ឲ្យ​មាន​សេសសល់​ ​នឹង​សំដែង​នូវ​ធម៌​ ​ជា​គ្រឿង​កំចាត់​បង់​នូវ​បាប​ ​មែនពិត​ ​បុថុជ្ជន​ទាំងឡាយ​ ​មិន​មានការ​ធ្វើ​បាន​តាមប្រាថ្នា​ទេ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មានការ​ធ្វើ​បាន​តាម​បញ្ញា​។​ ​
 វេយ្យាករណ៍​ដ៏​បរិ​បូ​ណ​នេះ​ ​ព្រះអង្គ​ជា​បុគ្គល​មាន​ប្រាជ្ញា​ត្រង់​ល្អ​ ​ផ្គូ​រ​ផ្គង​ហើយដោយ​ប្រពៃ​ ​ការ​ធ្វើ​អញ្ជលី​ជាទីបំផុត​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រណម្យ​ហើយដោយ​ល្អ​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុគ្គល​មាន​ប្រាជ្ញា​ធំ​ទូលាយ​ ​កាលបើ​ព្រះអង្គ​ជ្រាប​ ​សូមកុំ​ធ្វើឲ្យ​ខ្ញុំ​ព្រះអង្គ​វង្វេង​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុគ្គល​មាន​ព្យាយាម​មាំ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អរិយធម៌​ ​គឺ​សច្ច​ទាំង​ ​៤​ ​ដ៏​ល្អ​ ​(​ដោយអំណាច​លោកិយ​ធម៌​)​ ​កាលបើ​ទ្រង់​ជ្រាប​ច្បាស់​ហើយ​ ​សូមកុំ​ធ្វើឲ្យ​ខ្ញុំ​ព្រះអង្គ​វង្វេង​ឡើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ចង់​ស្ដាប់​ព្រះពុទ្ធដីកា​ ​ដូចជា​បុរស​មានខ្លួន​ក្ដៅ​អន្ទះអន្ទែង​ ​ក្នុង​កាល​ក្ដៅ​ ​ប្រាថ្នា​ចង់បាន​ទឹក​ ​សូម​ព្រះអង្គ​បង្អុរ​នូវ​សុតៈ​ ​គឺ​ធម្មទេសនា​។​ ​និគ្រោធ​ក​ប្ប​ត្ថេ​រ​ ​បាន​ប្រព្រឹត្ត​នូវ​ព្រហ្មចារ្យ​ ​ប្រកបដោយ​ប្រយោជន៍​ណា​ ​ការប្រព្រឹត្តិ​ព្រហ្មចារ្យ​ ​របស់​លោក​នោះ​ ​មិន​សាបសូន្យ​ទេ​ឬ​ ​និគ្រោធ​ក​ប្ប​ត្ថេ​រនោះ​ ​និព្វាន​ហើយ​ ​ដូច​អសេក្ខ​វិមុត្តិ​ ​ឬ​សឧបាទិសេស​ទេ​ ​យើងខ្ញុំ​ចង់​ស្ដាប់​រឿង​នោះ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636866996865011085
ទៅកាន់ទំព័រ៖