ព្រះត្រៃបិដក ភាគ ៥៧
[២៧៧] នាងថេរីណា មានចំណង់កើតហើយ (ដើម្បីផលដ៏ប្រសើរ) ញ៉ាំងសមណកិច្ចឲ្យសម្រេចហើយ គប្បីជាអ្នកពាល់ត្រូវ (នូវព្រះនិព្វាន) ដោយមគ្គចិត្ត (បីខាងក្រោម) មានចិត្តមិនជាប់ទាក់ទងក្នុងកាមទាំងឡាយ (នាងថេរីនោះ) បណ្ឌិតតែងហៅថា ឧទ្ធំសោតា (អ្នកមានខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ក្នុងខាងលើ)។
ធម្មទិន្នាថេរី។
[២៧៨] អ្នកទាំងឡាយ ចូរធ្វើតាមព្រះពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ។
វិសាខាថេរី។
[២៧៩] នាងឃើញធាតុទាំងឡាយ ថាជាទុក្ខ កុំមកកាន់កំណើតថ្មីទៀតឡើយ នាងរំសាយចំណង់ក្នុងភពចេញ ទើបស្ងប់រម្ងាប់បាន។
សុមនាថេរី។
[២៨០] ខ្ញុំជាអ្នកសង្រួមដោយកាយ ដោយវាចា ដោយចិត្ត បានដកតណ្ហា ព្រមទាំងឫស (ឬព្រមទាំងអវិជ្ជា) ជាអ្នកមានចិត្តត្រជាក់ សម្រេចអនុបាទិសេសនិព្វានធាតុ។
ឧត្តរាថេរី។
ID: 636866999152381915
ទៅកាន់ទំព័រ៖