ព្រះត្រៃបិដក ភាគ ៥៧
អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។
អភយាថេរី។
[២៩៣] អាត្មាអញមិនទាន់បានសេចក្ដីស្ងប់រម្ងាប់នៃចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង។ អាត្មាអញនោះ ត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ បានដកតណ្ហាហើយក្នុងរាត្រីទី ៨ អាត្មាអញជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។
សាមាថេរី។
ចប់ ទុកនិបាត។
ID: 636867001084622432
ទៅកាន់ទំព័រ៖