ព្រះត្រៃបិដក ភាគ ៥៧
ព្រះនាងសុក្កាថេរី មានលោកុត្តរធម៌ដ៏បរិសុទ្ធល្អ ជាស្រីប្រាសចាករាគៈហើយ ជាអ្នកនឹងធឹង ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ មានក្នុងទីបំផុត។
សុក្កាថេរី។
[៣០០] ការរលាស់ខ្លួនចេញ (ចាកភព) ក្នុងលោក របស់នាង មិនមានទេ នាងនឹងធ្វើអ្វីដោយវិវេក នាងចូរបរិភោគនូវតម្រេកដែលអាស្រ័យនូវកាមទាំងឡាយ កុំឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។
កាមទាំងឡាយមានឧបមាដោយលំពែង និងដែកសូល ជាគ្រឿងកាប់ចិញ្រ្ចាំនូវឧបាទានក្ខន្ធទាំងឡាយ អ្នកឯងពោល (សំដៅ) តម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ ជាទីអផ្សុកដល់អាត្មាទេតើ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯងយើងកំចាត់ចេញបានហើយ។
សេលាថេរី។
[៣០១] ពួកឥសី (មានព្រះពុទ្ធជាដើម) គប្បីដល់នូវឋនៈណា ដែលបុគ្គលដទៃមិនងាយនឹងបានសម្ភព ស្រ្តីមិនអាចនឹងដល់នូវឋនៈនោះ ដោយប្រាជ្ញាប្រវែងពីរធ្នាប់បានទេ។
ID: 636867002480532274
ទៅកាន់ទំព័រ៖