ព្រះត្រៃបិដក ភាគ ៥៧
កាលបើចិត្តរបស់បុគ្គល អ្នកឃើញច្បាស់នូវធម៌ដោយប្រពៃ បានតម្កល់មាំហើយ កាលបើញាណកំពុងតែប្រព្រឹត្តទៅ តើស្រ្តីភាព ហេតុម្ដេចមិនគប្បីធ្វើនូវឋនៈនោះបាន។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯង យើងកំចាត់ចេញបានហើយ។
សោមាថេរី។
ចប់ តិកនិបាត។
ID: 636867003062955587
ទៅកាន់ទំព័រ៖