ព្រះត្រៃបិដក ភាគ ៥៧

​ថេរីគាថា​ ​បញ្ចក​និបាត​


 [​៣០៣​]​ ​តាំងពី​កាល​អាត្មាអញ​បួស​មក​ ​បាន​ ​២៥​ ​វស្សា​ហើយ​ ​មិនបាន​សេចក្ដី​ស្ងប់ចិត្ត​ ​សូម្បី​ត្រឹម​មួយ​ផ្ទាត់​ម្រាមដៃ​។​ ​អាត្មាអញ​មានចិត្ត​ទទឹក​ដោយ​កាម​រាគៈ​ ​មិនបាន​សេចក្ដី​ស្ងប់ចិត្ត​ ​ផ្គង​ដើមដៃ​កន្ទក់កន្ទេញ​ ​ហើយ​ចូល​ទៅកាន់​លំនៅ​។​ ​អាត្មាអញ​នោះ​ ​ចូល​ទៅ​រក​ភិក្ខុនី​ ​(​ធម្ម​ទិ​ន្នា​ថេរី​)​ ​ជា​ស្រ្តី​ដែល​អាត្មាអញ​គួរ​ជឿ​ ​លោក​បាន​សំដែងធម៌​ ​គឺ​ខន្ធ​ ​អាយតនៈ​ ​ធាតុ​ ​ដល់​អាត្មាអញ​។​ ​លុះ​អាត្មាអញ​បាន​ស្ដាប់ធម៌​របស់​លោក​ហើយ​ ​បាន​ចូល​ទៅ​ក្នុង​ទីសម​គួរ​ ​ដឹង​នូវ​បុព្វេ​និវាស​ ​បាន​ជម្រះ​ទិព្វចក្ខុ​។​ ​ចេ​តោ​បរិ​យញ្ញា​ណ​ ​និង​សោត​ធាតុ​ ​អាត្មាអញ​បាន​ជម្រះ​ហើយ​ ​ឫទ្ធិ៍​អាត្មាអញ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​អាត្មាអញ​បានសម្រេច​ហើយ​ ​អភិញ្ញា​ ​៦​ ​អាត្មាអញ​បាន​ធ្វើឲ្យ​ច្បាស់​ហើយ​ ​ព្រះពុទ្ធ​សាសនា​ ​អាត្មាអញ​ក៏បាន​ធ្វើ​ហើយ​។​ ​

​ភិក្ខុនី​មួយ​រូប​ ​មាន​នាម​ ​និង​គោត្រ​មិន​ប្រាកដ​។​


 [​៣០៤​]​ ​អាត្មាអញ​ស្រវឹង​ ​រឹងត្អឹង​ ​ដោយ​ការ​សរសើរគុណ​ផង​ ​ដោយ​រូបសម្បត្តិ​ផង​ ​ដោយ​លំអ​ដ៏​លើស​ផង​ ​ដោយ​យស​ផង​ ​ដោយ​វ័យ​ផង​ ​បាន​មើលងាយ​ពួក​ស្រី​ដទៃ​។​ ​អាត្មាអញ​ស្អិតស្អាង​រាងកាយ​នេះ​ ​ឲ្យ​វិចិត្រ​ល្អ​ ​ឲ្យ​ជាទី​រាក់ទាក់​នៃ​ជនពាល​ ​ហើយ​ឈរ​ក្បែរ​ទ្វារផ្ទះ​នៃ​ស្រីពេស្យា​ ​ដូចជា​ព្រានម្រឹគ​ដាក់អន្ទាក់​។​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636867003677510737
ទៅកាន់ទំព័រ៖