ព្រះត្រៃបិដក ភាគ ៥៧

 ​ព្រះនាង​ទេវី​នោះ​ ​ជា​គោតម​គោត្រ​ ​លុះ​ទិវង្គត​ច្យុត​ចាកលោក​នេះ​ទៅ​ ​បាន​ស្កប់ស្កល់​ដោយ​កាម​ជា​ទិព្វ​ទាំងឡាយ​ ​ព្រះនាង​ទ្រង់​រីករាយ​ដោយ​កាមគុណ​ទាំង​ ​៥​ ​មាន​ពពួក​ទេវតា​ទាំងនោះ​ ​ចោមរោម​ហើយ​។​ ​ខ្ញុំ​ព្រះអង្គ​ជា​បុត្រ​នៃ​ព្រះពុទ្ធ​ ​ព្រះអង្គ​មិន​មាន​បុគ្គល​ដទៃ​គ្រប​សង្កត់​បាន​ ​ព្រះនាម​អង្គី​រសៈ​ ​មិន​មាន​បុគ្គល​ដទៃ​ប្រៀប​បាន​ ​ប្រកបដោយ​តា​ទិ​គុណ​ ​បពិត្រ​ព្រះអង្គ​ជាស​ក្យៈ​ ​ព្រះអង្គ​ជា​បិតា​នៃ​បិតា​របស់ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះ​គោតម​ ​ព្រះអង្គ​ជា​ជីតា​របស់ខ្ញុំ​ព្រះអង្គ​ដោយ​ធម៌​។​ ​

​កា​ឡុ​ទាយិ​ត្ថេ​រ​។​


 [​២៣៥​]​ ​បើ​បុគ្គល​ដទៃ​មិន​មាន​អំពី​មុខ​ក្តី​ ​ក្រោយ​ក្តី​ ​សេចក្តី​សប្បាយ​ក្រៃពេក​ ​រមែង​មានដល់​បុគ្គល​ម្នាក់ឯង​នៅក្នុង​ព្រៃ​។​ ​បើ​ដូច្នោះ​ ​អាត្មាអញ​តែម្នាក់ឯង​ ​នឹង​ទៅកាន់​ព្រៃ​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សរសើរ​ហើយ​ ​ជាទី​សប្បាយ​របស់​ភិក្ខុ​អ្នកមាន​ចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ជា​អ្នក​នៅតែ​ម្នាក់ឯង​។​ ​អាត្មាអញ​តែម្នាក់ឯង​ ​ជា​អ្នក​ស្ទាត់​ក្នុង​ប្រយោជន៍​ ​នឹង​ចូល​យ៉ាង​ឆាប់​ទៅកាន់​ព្រៃ​ ​ជាទី​ធើ្វ​ឲ្យ​កើត​បីតិ​ដល់​យោគាវចរ​ ​ជាទី​រីករាយ​ដែល​ដំរីចុះប្រេង​សេពគប់​ហើយ​។​ ​អាត្មាអញ​ ​ម្នាក់ឯង​ ​នឹង​ស្រោច​ស្រប់​ខ្លួន​ ​ហើយ​ចង្ក្រម​ក្នុង​ព្រៃ​ត្រជាក់​ ​មាន​ផ្ការីក​ស្គុះស្គាយ​ ​ក្បែរ​ជ្រោះ​ភ្នំ​ដ៏​ត្រជាក់​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636866930399799492
ទៅកាន់ទំព័រ៖