ព្រះត្រៃបិដក ភាគ ៥៧
អាត្មាអញ ចងកក្នុងទីនេះប្រសើរ ត្រង់វិលទៅកាន់ភេទថោកទាបវិញ មិនប្រសើរឡើយ។ អាត្មាអញបានធ្វើអន្ទាក់យ៉ាងមាំ ចងនឹងមែកឈើ ដាក់អន្ទាក់ត្រង់ក ក៏ស្រាប់តែចិត្តរបស់អាត្មាអញរួចស្រឡះ។
សីហាថេរី។
[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាងកាយ ដែលមានជំងឺជានិច្ច មិនស្អាត ជារបស់ពុករលួយ ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើងហើយ (នេះ) នាងចូរអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ។ សរីរៈនេះយ៉ាងណា សរីរៈរបស់នាងហ្នឹង ក៏យ៉ាងនោះដែរ សរីរៈរបស់នាងហ្នឹងយ៉ាងណា សរីរៈនេះ ក៏យ៉ាងនោះដែរ នាងកុំខ្ជិលច្រអូស ខំពិចារណារាងកាយនុ៎ះ ទាំងយប់ ទាំងថ្ងៃ យ៉ាងនេះឯងថា សរីរៈ (នេះ) ដែលពួកជនពាលរីករាយ ជារបស់ពុករលួយ មានក្លិនអាក្រក់។ លំដាប់អំពីនោះ ខ្ញុំក៏បានពិនិត្យឃើញដោយប្រាជ្ញារបស់ខ្លួន។ ខ្ញុំនោះមិនធ្វេសប្រហែស ខំពិចារណាដោយឧបាយនៃប្រាជ្ញា ក៏បានឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមពិត។ ខាងក្រោយមក ខ្ញុំនឿយណាយក្នុងកាយ រសាយក្នុងសន្ដាន ជាអ្នកមិនធ្វេសប្រហែស ក៏បានប្រាសចាកយោគៈ មានចិត្តស្ងប់ មានទុក្ខរលត់ហើយ។
នន្ទាថេរី។
ID: 636867004285395506
ទៅកាន់ទំព័រ៖