ព្រះត្រៃបិដក ភាគ ៥៧

 ​[​៣០៧​]​ ​អាត្មាអញ​បាន​ថ្វាយបង្គំ​ភ្លើង​ផង​ ​ព្រះចន្ទ​ផង​ ​ព្រះអាទិត្យ​ផង​ ​ពួក​ទេវតា​ផង​ ​រួចហើយ​អាត្មាអញ​ទៅកាន់​កំពង់​នៃ​ស្ទឹង​ទាំងឡាយ​ ​ហើយ​ចុះទៅ​ក្នុងទឹក​ ​អាត្មាអញ​ ​សមាទាន​នូវ​វត្ត​ច្រើនយ៉ាង​ ​គឺ​កោរ​ក្បាល​ពាក់កណ្ដាល​ ​សម្រេចការ​ដេក​លើ​ផែនដី​ ​មិនបាន​បរិភោគ​បាយ​ក្នុង​វេលា​យប់​។​ ​អាត្មាអញ​ត្រេកអរ​ក្នុង​ការ​ស្អិតស្អាង​ ​និង​ការ​ប្រដាប់​ ​លុះ​កាម​រាគៈ​បៀតបៀន​ហើយ​ ​ក៏បាន​ទំនុក​បំរុង​កាយ​នេះ​ ​ដោយ​គ្រឿង​ងូត​ ​និង​គ្រឿង​អប់​។​ ​ក្នុង​កាល​ខាងក្រោយ​មក​ ​ខ្ញុំ​បាន​នូវ​សទ្ធា​ ​(​ក្នុង​សំណាក់​នៃ​ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រ​)​ ​ហើយ​បួស​ក្នុង​ធម្មវិន័យ​ ​កាម​រាគៈ​ ​ខ្ញុំ​បាន​ដកចេញ​ហើយ​ ​ព្រោះ​បានឃើញ​នូវ​រាងកាយ​ ​តាមពិត​។​ ​ភព​ទាំងអស់​ផង​ ​សេចក្ដីប្រាថ្នា​ផង​ ​សេចក្ដី​តាំងចិត្ត​ទុក​ផង​ ​អាត្មាអញ​បាន​ផ្ដាច់ផ្ដិល​ហើយ​ ​អាត្មាអញ​បាន​ប្រាសចាក​យោ​គៈ​ទាំងពួង​ហើយ​ ​បាន​ដល់​នូវ​សេចក្ដី​ស្ងប់ចិត្ត​។​ ​

​នន្ទុ​ត្ត​រា​ថេរី​។​


 [​៣០៨​]​ ​អាត្មាអញ​ចេញ​អំពី​ផ្ទះ​ ​ហើយ​មក​បួស​ក្នុង​ធម្មវិន័យ​ ​ដោយ​សទ្ធា​ ​ខ្វល់ខ្វាយ​ក្នុង​លាភៈ​ ​និង​សក្ការៈ​ ​ប្រព្រឹត្ត​ដោយហេតុ​ ​(​ដែល​ញ៉ាំង​លាភ​ឲ្យ​កើតឡើង​ ​មាន​ពាហុសច្ចៈ​ ​និង​ធម្មកថា​ជាដើម​)​ ​នោះ​ ​ៗ​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636867004538249969
ទៅកាន់ទំព័រ៖