ព្រះត្រៃបិដក ភាគ ៥៧

 ​[​៣១១​]​ ​អាត្មាអញ​មាន​សក់​ដក​ហើយ​ ​(​ដោយ​បន្លា​ត្នោត​)​ ​ទ្រទ្រង់​ភក់​ ​មាន​សំពត់​សាដក​តែមួយ​ ​ប្រព្រឹត្ត​ក្នុង​កាលមុន​ ​មាន​សេចក្ដីសំគាល់​ថា​ទោស​ ​ក្នុង​របស់​ដែល​មិន​មានទោស​ ​ទាំង​មាន​សេចក្ដីយល់​ឃើញថា​ ​មិន​មានទោស​ក្នុង​របស់​ដែល​មានទោស​ ​ចេញទៅ​អំពី​ទី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​បានឃើញ​ព្រះពុទ្ធ​ ​ទ្រង់​ប្រាសចាក​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​មាន​ភិក្ខុសង្ឃ​ហែហម​ ​លើ​ភ្នំ​គិជ្ឈកូដ​ ​ក៏​លុតជង្គង់​ថ្វាយបង្គំ​ ​ប្រណម្យ​អញ្ជលី​ក្នុង​ទី​ចំ​ពោះ​ព្រះ​ភ​ក្រ្ដ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ថា​ ​ម្នាលនាង​ ​នាង​ចូរ​មក​ចុះ​ ​ឧបសម្បទា​នោះ​ ​ក៏​សម្រេច​ដល់​ខ្ញុំ​។​ ​អាត្មាអញ​បាន​ដើរទៅ​កាន់​ជនបទ​ឈ្មោះ​អង្គៈ​ ​មគធៈ​ ​វជ្ជី​ ​កាសី​ ​និង​កោសល​ ​ជា​អ្នក​មិន​មាន​បំណុល​ ​បាន​បរិភោគ​ដុំ​បាយ​របស់​ជន​អ្នក​នៅក្នុង​ដែន​ ​(​នោះ​ ​ៗ​)​ ​អស់​ ​៥០​ ​ឆ្នាំ​។​ ​ឧបាសក​ណា​ ​បាន​ឲ្យ​ចីវរ​ដល់​នាង​ភទ្ទា​ ​ដែល​រួចចាក​គន្ថៈ​ទាំងពួង​ ​ឧបាសក​នោះ​ ​ប្រកបដោយ​បញ្ញា​ ​បាន​សោយ​បុណ្យ​ច្រើន​។​ ​

​ភទ្ទា​កុណ្ឌ​លា​ថេរី​។​


 [​៣១២​]​ ​ពួក​មាណព​ ​ភ្ជួរស្រែ​ដោយ​នង្គ័ល​ទាំងឡាយ​ ​ហើយ​ព្រោះ​ពូជ​ទាំងឡាយ​លើ​ផែនដី​ ​តែង​បាន​នូវ​ទ្រព្យ​ចិញ្ចឹម​កូន​ ​និង​ប្រពន្ធ​ទាំងឡាយ​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636867005508155444
ទៅកាន់ទំព័រ៖