ព្រះត្រៃបិដក ភាគ ៥៧
អាត្មាអញកាន់ភាជន៍ដី និងឈើច្រត់ ដើរសូមអំពីត្រកូលមួយទៅកាន់ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀតបៀន ដើរទៅអស់ ៧ ឆ្នាំ។ លុះកាលជាខាងក្រោយមក អាត្មាអញបានឃើញភិក្ខុនី (បដាចារាថេរី) ជាស្រីបានបាយ និងទឹក ហើយចូលទៅនិយាយ សូមបួសក្នុងធម្មវិន័យ។ ឯបដាចារាភិក្ខុនីនោះ បានបំបួសអាត្មាអញ ដោយសេចក្ដីអនុគ្រោះ ខាងក្រោយអំពីនោះមក លោកបានទូន្មានអាត្មាអញ ដឹកនាំក្នុងប្រយោជន៍យ៉ាងសំខាន់។ អាត្មាអញបានស្ដាប់ពាក្យរបស់លោក ក៏បានធ្វើតាមពាក្យប្រៀនប្រដៅ ឯឱវាទរបស់ព្រះថេរីជាម្ចាស់ មិនឥតអំពើឡើយ ខ្ញុំជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ។
ចន្ទាថេរី។
ចប់ បញ្ចកនិបាត។
ID: 636867006290470190
ទៅកាន់ទំព័រ៖