ព្រះត្រៃបិដក ភាគ ៥៧

​សេចក្ដីសោក​ទាំងឡាយ​ទាំងពួង​ ​អាត្មាអញ​ផ្ដាច់ផ្ដិល​ហើយ​ ​បាន​លះបង់​ហើយ​ ​ឲ្យ​មាន​ទីបំផុត​ត្រឹម​ព្រះ​អរហត្ត​នេះ​ ​ព្រោះថា​ ​វត្ថុ​ទាំងឡាយ​ ​ដែល​ជា​ដែន​កើត​នៃ​សេចក្ដីសោក​ ​អាត្មាអញ​កំណត់​ហើយ​។​ ​

​វាសិ​ដ្ឋី​ថេរី​។​ ​


 [​៣១៧​]​ ​ហៃ​នាង​ខេមា​ ​នាង​នៅក្មេង​ ​ជា​ស្រី​មាន​រូប​ ​យើង​សោត​ក៏​នៅក្មេង​កំឡោះ​ ​នាង​ចូរ​មក​ ​យើង​នឹង​ត្រេកត្រអាល​ដោ​យតូរ្យ​តន្រ្តី​ប្រកបដោយ​អង្គ​ ​៥​។​ ​
 អាត្មា​នឿយណាយ​ ​ធុញទ្រាន់​ ​ដោយ​កាយ​ស្អុយ​ ​ដែល​មាន​ជំងឺ​ជានិច្ច​ ​ពុក​ផុយ​នេះ​ ​កាមតណ្ហា​ ​អាត្មាអញ​បាន​ដកចេញ​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដោយ​លំពែង​ ​និង​អណ្ដោត​ ​ជាទី​កាប់​ចិញ្ច្រាំ​នូវ​ខន្ធ​ទាំងឡាយ​ ​អ្នក​និយាយចំ​ពោះ​តម្រេក​ក្នុង​កាម​ណា​ ​ឥឡូវនេះ​ ​តម្រេក​ក្នុង​កាម​នោះ​ ​មិនជា​ទី​ត្រេកអរ​នៃ​អាត្មា​ទេ​។​ ​សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំងពួង​ ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ ​គំនរ​ងងឹត​ ​អាត្មា​ក៏បាន​ទំ​លាយ​ហើយ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​ម្នាល​មារ​លាមក​ ​អ្នកឯង​ ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​។​ ​ពួក​ជនពាល​ ​មិនដឹង​តាមពិត​ ​សំពះ​នក្ខត្តឫក្ស​ទាំងឡាយ​ ​បូជា​ភ្លើង​ក្នុង​ព្រៃ​ ​ហើយ​សំគាល់​ថា​ជា​ការ​បរិសុទ្ធ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636867007335359954
ទៅកាន់ទំព័រ៖