ព្រះត្រៃបិដក ភាគ ៥៧

​លំដាប់ពីនោះ​មក​ ​អាត្មាអញ​បាន​កោរសក់​ទាំងឡាយ​ ​ហើយ​បួស​ក្នុង​ធម្មវិន័យ​ ​រាត្រី​គំរប់​ ​៧​ ​របស់​អាត្មាអញ​ ​ក្នុងថ្ងៃនេះ​ ​ជា​រាត្រី​ដែល​តណ្ហា​រីងស្ងួត​។​ ​

​អ​នោប​មា​ថេរី​។​


 [​៣២០​]​ ​បពិត្រ​ព្រះពុទ្ធ​ ​មាន​ព្យាយាម​ ​អ្នក​ខ្ពង់ខ្ពស់​ជាង​សព្វ​សត្វ​ទាំងឡាយ​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​ដែល​ទ្រង់​បាន​ប្រោស​ខ្ញុំ​ព្រះអង្គ​ ​និង​ជន​ដទៃ​ច្រើន​គ្នា​ ​ឲ្យ​រួចចាក​ទុក្ខ​។​ ​សេចក្ដីទុក្ខ​ទាំងពួង​ ​ខ្ញុំ​ព្រះអង្គ​បាន​កំណត់​ដឹង​ហើយ​ ​តណ្ហា​ជាដើម​ចម​ ​(​នៃ​ទុក្ខ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើឲ្យ​រីងស្ងួត​ហើយ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ខ្ញុំ​ព្រះអង្គ​បាន​ចំរើន​ហើយ​ ​និរោធ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​បានសម្រេច​ហើយ​។​ ​មាតាបិតា​ ​បុត្រ​ ​បងប្អូន​ ​និង​ជីដូនជីតា​ ​ដែល​មាន​ក្នុង​កាលមុន​ ​ខ្ញុំ​ព្រះអង្គ​ក៏​មិនដឹង​តាមពិត​ ​មិនបាន​ ​(​នូវ​ទីពឹង​ក្នុង​សមុទ្រ​ ​គឺ​សង្សារ​)​ ​បាន​អន្ទោល​ទៅ​ ​(​យកកំណើត​ផ្សេង​ ​ៗ​)​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហើយ​ ​រាងកាយ​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​នេះ​ ​ជាទីបំផុត​ហើយ​ ​ជាតិ​សង្សារ​អស់រលីង​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​។​ ​សូម​ព្រះអង្គ​ទត​នូវ​ពួក​សាវ័ក​ ​អ្នកមាន​ព្យាយាម​តឹងតែង​ ​មានចិត្ត​ស្លុង​ទៅ​រក​ព្រះនិព្វាន​ ​មាន​ព្យាយាម​មាំ​ជានិច្ច​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​នេះ​ជា​ការថ្វាយបង្គំ​ចំពោះ​ព្រះពុទ្ធ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636867008328756773
ទៅកាន់ទំព័រ៖