ព្រះត្រៃបិដក ភាគ ៥៧

ឱ​ហ្ន៎​ ​ព្រះនាង​មាយា​ ​បាន​បង្កើត​ព្រះ​គោតម​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​ជន​ច្រើន​គ្នា​ ​(​ព្រោះថា​)​ ​ព្រះ​គោតម​បាន​បន្ទោបង់​នូវ​គំនរ​ទុក្ខ​ ​នៃ​ពួក​ជន​ដែល​ត្រូវ​ព្យាធិ​ ​និង​មរណៈ​ចាក់ដោត​។​ ​

​មហា​ប​ជា​បតិ​គោតមី​ថេរី​។​


 [​៣២១​]​ ​ម្នាល​នាង​គុត្តា​ ​ការដែល​នាង​លះបង់​កូន​ ​និង​គំនរ​ទ្រព្យ​ ​ហើយ​បួស​ ​ដើម្បី​ប្រយោជន៍​ណា​ ​នាង​ចូរ​ចំរើន​ឲ្យ​រឿយ​ ​ៗ​ ​នូវ​ប្រយោជន៍​នោះ​ឯង​ ​នាង​កុំ​លុះអំណាច​នៃ​ចិត្ត​ឡើយ​។​ ​ពួក​សត្វ​ ​ត្រូវចិត្ត​បញ្ឆោត​ហើយ​ ​ត្រេកអរ​ក្នុង​វិស័យ​នៃ​មារ​ ​មិនដឹង​ថា​ ​អាត្មាអញ​ត្រាច់​រង្គាត់​ទៅកាន់​សង្សារ​អស់​ជាតិ​មិន​តែមួយ​។​ ​កាមច្ឆន្ទៈ​ ​ព្យាបាទៈ​ ​សក្កា​យ​ទិដ្ឋិ​ ​សីលព្វត​បរា​មា​សៈ​ ​និង​វិចិកិច្ឆា​ ​ជា​គំរប់​ ​៥​។​ ​ម្នាល​ភិក្ខុនី​ ​លុះ​នាង​លះ​នូវ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោយ​មទាំ​ងនោះ​ហើយ​ ​ទើប​លែង​វិល​មកកាន់​កាមភព​នេះ​ទៀត​។​ ​នាង​បើ​ខំ​សង្កត់សង្កិន​កាត់ផ្ដាច់​នូវ​សំយោជនៈ​ទាំងឡាយ​ ​គឺ​រូប​រាគៈ​ ​អរូប​រាគៈ​ ​មានះ​ ​អវិជ្ជា​ ​ឧទ្ធច្ចៈ​ហើយ​ ​នឹង​ធ្វើ​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃ​ទុក្ខ​បាន​។​ ​នាង​បើ​ញ៉ាំង​ជាតិ​សង្សារ​ឲ្យអស់​ ​ហើយ​កំណត់​ដឹង​នូវ​ភព​ថ្មី​ ​នឹង​ទៅជា​អ្នក​មិន​មាន​តណ្ហា​ ​ប្រព្រឹត្ត​ស្ងប់​រម្ងាប់​ ​ក្នុង​បច្ចុប្បន្ន​ ​ពិតប្រាកដ​បាន​។​ ​

​គុត្តា​ថេរី​។​

ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636867008627103838
ទៅកាន់ទំព័រ៖