ព្រះត្រៃបិដក ភាគ ៥៧

​អា​នា​បាន​ស្ស​តិ​ ​ដែល​ព្រះ​យោគាវចរ​ណា​ ​បាន​ចំរើន​ល្អ​គ្រប់គ្រាន់​ហើយ​ ​បាន​សន្សំ​ហើយ​ ​តាមលំដាប់​ ​ដូច​ព្រះពុទ្ធ​ទ្រង់​សំដែង​មក​ ​ព្រះ​យោគាវចរ​នោះ​ ​រមែង​ញ៉ាំង​លោក​នេះ​ ​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ព្រះចន្ទ​ផុត​ចាក​ពពក​។​ ​ឱ​ ​ចិត្ត​របស់​អញ​ ​ស​ ​រក​ប្រមាណ​មិនបាន​ ​អាត្មាអញ​ ​បាន​អប់រំ​ល្អ​ហើយ​ផង​ ​បាន​ផ្គង​ជានិច្ច​ផង​ ​ញ៉ាំង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​ផង​។​ ​បុគ្គល​ប្រកបដោយ​ប្រាជ្ញា​ ​បើទុកជា​អស់ទ្រព្យ​រលីង​ ​ក៏​ឈ្មោះថា​ ​រស់នៅ​ ​ឯ​បុគ្គល​អ្នកមាន​ទ្រព្យ​ ​មិន​ឈ្មោះថា​ ​រស់នៅ​ ​ព្រោះ​កិរិយា​មិនបាន​នូវ​ប្រាជ្ញា​។​ ​ប្រាជ្ញា​ជា​គ្រឿង​វិនិច្ឆ័យ​នូវ​សុតៈ​ ​ប្រាជ្ញា​ជា​គ្រឿង​ញ៉ាំង​កិត្តិសព្ទ​ ​និង​សេចក្តី​សរសើរ​ឲ្យ​ចំរើន​ ​នរជន​ប្រកបដោយ​ប្រាជ្ញា​ ​រមែង​បាន​នូវ​សេចក្តី​សុខ​ ​សូម្បី​ក្នុង​សភាវៈ​ដែល​ជា​ទុក្ខ​។​ ​ធម៌​នេះ​ ​មិនមែន​ជា​ធម៌​ទើបនឹង​មាន​ក្នុងថ្ងៃនេះ​ទេ​ ​ជា​ធម៌​មិន​អស្ចារ្យ​ ​មិនមែន​ជា​ធម៌​ចំឡែក​ទេ​ ​សត្វ​កើត​ស្លាប់​ ​ក្នុង​លោក​ណា​ ​ហេតុ​តិចតួច​ក៏​មិន​ចំឡែក​ក្នុង​លោក​នោះ​។​ ​សេចក្តី​ពិត​ថា​ ​បន្ទាប់​អំពី​ការ​កើតមក​ ​មាន​សេចក្តី​ស្លាប់​ចាក​ជីវិត​ ​ជា​ធម្មជាត​ទៀងទាត់​ ​សត្វ​ទាំងឡាយ​ ​ដែល​កើត​ហើយ​ ​ៗ​ ​រមែង​ស្លាប់​ក្នុង​លោក​នេះ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636866930851435324
ទៅកាន់ទំព័រ៖