ព្រះត្រៃបិដក ភាគ ៥៧

​អាត្មា​បាន​ស្ដាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​ក៏​ត្រេកអរ​ក្នុង​សាសនា​ ​ត្រៃវិជ្ជា​ ​អាត្មា​បានសម្រេច​ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មា​បាន​ធ្វើ​ហើយ​។​ ​សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំងពួង​ ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ ​គំនរ​ងងឹត​ ​អាត្មា​បាន​ទំ​លាយ​ចេញ​ហើយ​ ​ម្នាល​មារ​កំបាប​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​ម្នាល​មារ​លាមក​ ​អ្នកឯង​ ​យើង​កំចាត់​ចេញ​ហើយ​។​

​សី​សូប​ចា​លា​ថេរី​។​


​ចប់​ ​អដ្ឋ​ក​និបាត​។​

ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636867018151138581
ទៅកាន់ទំព័រ៖