ព្រះត្រៃបិដក ភាគ ៥៧
មាតារបស់ខ្ញុំ បានចាក់ជន្លួញដ៏លើសលុប គឺគាថាប្រកបដោយប្រយោជន៍យ៉ាងសំខាន់ ៗ ដោយពិត ដូចជាពួកជនអ្នកអនុគ្រោះ។ ខ្ញុំបានស្ដាប់ពាក្យប្រៀនប្រដៅរបស់លោក ដែលជាមាតាបង្កើត ហើយក៏ដល់នូវធម្មសង្វេគ ដើម្បីដល់នូវព្រះនិព្វានជាទីក្សេមចាកយោគៈ។ ខ្ញុំនោះ មានចិត្តស្លុងទៅរកព្រះនិព្វាន ដោយសម្មប្បធាន មិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ ជាអ្នកដែលមាតាដាស់តឿនហើយ ក៏ស្ងប់រម្ងាប់ បានសម្រេចនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់។
វឌ្ឍមាតាថេរី។
ចប់ នវកនិបាត។
ID: 636867018710230560
ទៅកាន់ទំព័រ៖