ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា សោឡសកនិបាត
[៣៣០] ខ្ញុំជាស្រ្តីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យនៃជនជាម្ចាស់ទាំងឡាយ ត្រូវភ័យអំពីវាចា និងទោសបៀតបៀន ហើយចុះទឹករាល់ពេលក្នុងកាលត្រជាក់រងារ។ ម្នាលព្រាហ្មណ៍ អ្នកខា្លចអ្នកណា ទើបចុះទឹករាល់ពេល មានខ្លួនញាប់ញ័រ ទទួលរងរងារដ៏ក្រៃលែង។
ម្នាលនាងបុណ្ណិកាដ៏ចំរើន នាងដឹង (ថាខ្ញុំ) កំពុងធ្វើកុសលកម្ម ជាគ្រឿងបិទនូវបាបកម្មដែរ ម្ដេចក៏សួរដេញដោល។ បុគ្គលណា ទោះចាស់ក្ដី ក្មេងក្ដី ធ្វើបាបកម្ម បុគ្គលនោះ រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក។
អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែលល្ងង់ដែរ (ថាបុគ្គល) រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក (បើដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វដទៃណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋនសួគ៌ដោយពិត។ ពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែលមានកម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ចោលនូវបាប ដែលអ្នកធ្វើក្នុងកាលមុនបាន
ID: 636867020259919197
ទៅកាន់ទំព័រ៖