ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា វីសតិនិបាត
[៣៣១] កាលពីដើម សក់របស់ខ្ញុំមានចុងង មានពណ៌ខ្មៅ ប្រាកដស្មើដោយពណ៌នៃស្លាបកន្លង់ ឥឡូវនេះ សក់ទាំងឡាយនោះ ប្រាកដស្មើដោយសម្បកធ្មៃ និងសម្បកក្រចៅ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) សំណុំសក់របស់ខ្ញុំ ពេញដោយផ្កា ហាក់ដូចជាប្រអប់ដាក់គ្រឿងក្រអូប ដែលគេអប់ (ឥឡូវនេះ) សំណុំសក់នោះ មានក្លិន ដូចជាក្លិននៃរោមទន្សាយ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) សក់របស់ខ្ញុំវិចិត្រដោយក្រាស និងស្នៀតសក់ ល្អលើសលុប ដូចជាព្រៃឫស្សីដុះស្នាប់ល្អ (ឥឡូវនេះ) សក់នោះ ល្បោះរង្វើល ក្នុងសីសប្រទេសនោះ ៗ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើមសក់របស់ខ្ញុំ) ល្អិត មានក្លិនក្រអូប ស្អិតស្អាងដោយក្រាសមាស ប្រដាប់ដោយផ្នួងទាំងឡាយដ៏ល្អត្រកាល (ឥឡូវនេះ) សក់នោះថ្ពែក ព្រោះតែជរា
ID: 636867020924607215
ទៅកាន់ទំព័រ៖