ព្រះត្រៃបិដក ភាគ ៥៧

​ព្រះពុទ្ធដីកា​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ធ្មេញ​ទាំងឡាយ​របស់ខ្ញុំ​ល្អ​ណាស់​ ​ប្រាកដ​ស្មើដោយ​ពណ៌​នៃ​ផ្កា​ច្រនៀង​ក្រពុំ​ ​(​ឥឡូវនេះ​)​ ​ធ្មេញ​ទាំងនោះ​បាក់​ ​មាន​ពណ៌លឿង​ ​ដូចជា​ស្រូវដំណើប​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែ​​ប្រួល​។​ ​(​កាលពីដើម​)​ ​សំដី​ដែល​ខ្ញុំ​និយាយ​ពីរោះ​ ​ដូចជា​សំដី​មេ​តាវៅ​ ​ដែល​ហើរ​ទៅកាន់​ព្រៃស្រោង​ក្នុង​ព្រៃ​ ​(​ឥឡូវនេះ​)​ ​សំដី​នោះ​ស្អកស្អា​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ក​ ​របស់ខ្ញុំ​ល្អ​ ​ដូចជា​ស័ង្ខ​មាស​ ​ដែល​ជាង​ខាត់​ហើយដោយ​ល្អ​ ​(​ឥឡូវនេះ​)​ ​ក​នោះ​បាក់​ឱន​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ដើមដៃ​ទាំងពីរ​របស់ខ្ញុំ​ ​ល្អ​ដូចជា​សសរខឿន​ ​ដែល​ជាង​លញ់​ហើយ​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636867021347551406
ទៅកាន់ទំព័រ៖