ព្រះត្រៃបិដក ភាគ ៥៧

​(​ឥឡូវនេះ​)​ ​ដើមដៃ​ទាំងនោះ​ ​ដូចជា​ស័ង្ខ​បែក​ហើយ​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ដៃ​ទាំងឡាយ​របស់ខ្ញុំ​ ​មាន​ចិញ្ចៀន​ល្អ​ ​ប្រដាប់ដោយ​មាស​ ​សមរម្យ​ល្អ​ ​(​ឥឡូវនេះ​)​ ​ដៃ​ទាំងនោះ​ ​ដូចជា​មើមដំឡូង​យារ​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ដោះ​ទាំងពីរ​របស់ខ្ញុំ​ ​ពេញលេញ​ ​មូល​ក្បំ​កៀក​គ្នា​ ​មាន​សណ្ដង់​ដ៏​ត្រង់​ល្អ​ណាស់​ ​(​ឥឡូវនេះ​ ​ដោះ​ទាំងនោះ​)​ ​មិន​មាន​ទឹក​ ​(​ជ្រាយ​)​ ​បាក់​សំយុង​ចុះ​ ​ដូចជា​បំពង់​ទឹក​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​កាយ​របស់ខ្ញុំ​ល្អ​ស្រស់​ ​ដូចជា​ផែនក្ដារ​មាស​ ​ដែលគេ​ខាត់​ហើយដោយ​ប្រពៃ​ ​(​ឥឡូវនេះ​)​ ​កាយ​នោះ​ប្រែប្រួល​ ​ដោយ​អាការ​ជ្រួញជ្រីវ​ដ៏​ល្អិត​ ​ព្រះពុទ្ធដីកា​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ភ្លៅ​ទាំងពីរ​របស់ខ្ញុំ​ ​ល្អល្អះ​ ​ដូចជា​ប្រមោយ​នៃ​ដំរី​ដ៏​ប្រសើរ​ ​(​ឥឡូវនេះ​)​ ​ភ្លៅ​ទាំងនោះ​ ​ដូចជា​ថ្នាំងឫស្សី​ ​ព្រោះតែ​ជរា​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636867021529581817
ទៅកាន់ទំព័រ៖