ព្រះត្រៃបិដក ភាគ ៥៧

​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ស្មង​ទាំងឡាយ​របស់ខ្ញុំ​ ​ប្រដាប់ដោយ​ស្រោម​ ​ជា​វិការៈ​នៃ​មាស​ ​ដែលគេ​ប៉ាក់​ជិតស្និទ្ធ​ល្អ​ណាស់​ ​(​ឥឡូវនេះ​)​ ​ស្មង​ទាំងនោះ​ ​ដូចជា​ដើមល្ង​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​កាលពីដើម​ ​ជើង​ទាំងពីរ​របស់ខ្ញុំ​ល្អ​ ​ដូចជា​ទ្រនាប់ជើង​ ​ដែលគេ​ញាត់​ហើយ​ប៉ុយ​រកា​ ​(​ឥឡូវនេះ​)​ ​ជើង​ទាំងនោះ​ ​ប្រេះ​បែក​ជ្រួញជ្រីវ​ ​ព្រោះតែ​ជរា​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​គ្រោង​កាយ​ ​មាន​សភាព​ដូច្នេះ​នេះ​ ​គ្រាំគ្រា​ ​ជា​លំនៅ​នៃ​សេចក្ដីទុក្ខ​ច្រើនប្រការ​ ​គ្រោង​កាយ​នោះ​ ​ដូចជា​ផ្ទះ​ចាស់​ដែល​មាន​គ្រឿង​បូក​លាប​ជ្រុះ​ចុះ​ ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ពោល​នូវ​ពាក្យពិត​ ​មិន​ប្រែប្រួល​។​ ​

​អម្ព​បាលី​ថេរី​។​


 [​៣៣២​]​ ​(​បិតា​សួរ​នាង​រោហិណី​ថា​)​ ​នែនាង​ដ៏​ចំរើន​ ​នាង​ជួបនឹង​ខ្ញុំ​ពោល​ថា​សមណៈ​ ​នាង​ភ្ញាក់​ឡើង​ ​ក៏​ពោល​ថា​ ​សមណៈ​ ​នាងសរ​សើរ​ចំពោះ​ពួក​សមណៈ​តែ​ម៉្យាង​ ​នាង​នឹងជា​សមណី​ដោយពិត​។​ ​នាង​តែង​ផ្គត់ផ្គង់​បាយ​ ​ទឹក​ ​ដ៏​ច្រើន​ ​ចំពោះ​ពួក​សមណៈ​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636867021783056315
ទៅកាន់ទំព័រ៖