ព្រះត្រៃបិដក ភាគ ៥៧

នែនាង​រោហិណី​ ​ឥឡូវនេះ​ ​យើង​សួរ​នាង​ ​ចុះ​នាង​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ពួក​សមណៈ​ ​ជា​អ្នក​មិន​ប្រាថ្នា​ក្នុង​ការងារ​ ​ខ្ជិលច្រអូស​ ​រស់នៅ​ដោយសារ​ទាន​ដែល​បុគ្គល​ដទៃ​ឲ្យ​ ​ជា​អ្នក​ប៉ុនប៉ង​ប្រាថ្នា​តែ​អាហារ​មាន​រស​ឆ្ងាញ់​ទេ​ ​ចុះ​នាង​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​
 (​នាង​រោហិណី​តប​ថា​)​ ​បពិត្របិតា​ ​អ្នក​ដេញដោល​សួរ​ខ្ញុំ​ ​អំពី​ពួក​សមណៈ​អស់​កាលយូរ​ណាស់​ហើយ​ ​ខ្ញុំ​នឹង​សំដែង​នូវ​បញ្ញា​ ​សីល​ ​និង​សេចក្ដី​ខ្មីឃ្មាត​ ​របស់​សមណៈ​ទាំងនោះ​ ​ដល់​អ្នក​។​ ​ពួក​សមណៈ​ ​ជា​អ្នក​ប្រាថ្នា​នូវ​ការងារ​ ​មិន​ខ្ជិលច្រអូស​ ​ធ្វើ​ចំពោះតែ​ការងារ​ដ៏​ប្រសើរ​ ​រមែង​លះបង់​នូវ​រាគៈ​ ​និង​ទោសៈ​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ ​ដោយហេតុ​នុ៎ះឯង​។​ ​ពួក​សមណៈ​ ​ជា​អ្នកធ្វើ​នូវ​កម្ម​ស្អាត​ ​រមែង​កំចាត់​បង់​នូវ​ឫស​នៃ​បាប​(​១​)​ ​ទាំង​បី​ ​សមណៈ​ទាំង​នុ៎ះ​ ​បាន​លះបង់​នូវ​បាប​ទាំងអស់​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នុ៎ះឯង​។​ ​កាយ​កម្ម​របស់​សមណៈ​ទាំងនោះ​ស្អាត​ ​វចីកម្ម​ស្អាត​ដូចគ្នា​ ​ទាំង​មនោ​កម្ម​របស់​សមណៈ​ទាំងនោះ​ ​ក៏​ស្អាត​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នុ៎ះឯង​។​ ​ពួក​សមណៈ​ប្រាសចាក​មន្ទិល​ ​ស្អាត​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ​ ​ដូចជា​ស័ង្ខ​ដែល​ខាត់​ហើយ
​(​១​)​ ​ឫសគល់​នៃ​បាប​ ​៣យ៉ាងគឺ​ ​លោភៈ១​ ​ទោសៈ១​ ​មោហៈ១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636867022122215714
ទៅកាន់ទំព័រ៖