ព្រះត្រៃបិដក ភាគ ៥៧

​ពេញដោយ​ធម៌​សទាំ​ង​ឡាយ​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នុ៎ះឯង​។​ ​ពួក​សមណៈ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​ធម៌​ ​ជា​អរិយៈ​ ​រស់នៅ​ដោយ​ធម៌​ ​តែង​សំដែង​នូវ​អត្ថ​ ​និង​ធម៌​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នោះ​ឯង​។​ ​ពួក​សមណៈ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​ធម៌​ ​ជា​អរិយៈ​ ​រស់នៅ​ដោយ​ធម៌​ ​មានចិត្ត​ប្រសើរ​ ​មាន​អារម្មណ៍​តែមួយ​ ​មានស្មារតី​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នុ៎ះឯង​។​ ​ពួក​សមណៈ​ ​ទៅកាន់​ទី​ឆ្ងាយ​បាន​ ​(​តាម​សេចក្ដី​ពេញចិត្ត​)​ ​មានស្មារតី​ ​ពោល​ដោយ​ឧបាយ​ប្រាជ្ញា​ ​មិន​រាយមាយ​ ​តែង​ដឹង​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នុ៎ះឯង​។​ ​ពួក​សមណៈ​ ​ចៀសចេញ​ទៅ​អំពី​ស្រុក​ណា​ ​រមែង​មិន​រមិល​អ្វីមួយ​ ​(​ក្នុង​ស្រុក​នោះ​)​ ​ចេញទៅ​ឥត​អាល័យ​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ ​ដោយហេតុ​នោះ​ឯង​។​ ​សមណៈ​ទាំងនោះ​ ​មិន​ទុកដាក់​ ​(​សម្បត្តិ​)​ ​ក្នុង​ជង្រុក​ ​មិន​ទុកដាក់​ឆ្នាំង​អំបែង​ ​មិន​ទុកដាក់​ល្អី​កញ្ជើ​ ​ស្វែងរក​ចំពោះតែ​ភោជន​ ​ដែល​សម្រេច​ហើយ​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នោះ​ឯង​។​ ​សមណៈ​ទាំងនោះ​ ​មិន​ទទួល​នូវ​ហិរញ្ញវត្ថុ​ ​(​កហាបណៈ​)​ ​មិន​ទទួល​នូវ​មាស​ ​មិន​ទទួល​នូវ​ប្រាក់​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636867022398051491
ទៅកាន់ទំព័រ៖