ព្រះត្រៃបិដក ភាគ ៥៧

​អាសវៈ​ទាំងឡាយ​ ​មិនមែន​អស់​ទៅ​ព្រោះ​ប្រាក់​ ​និង​មាស​ ​កាម​ទាំងឡាយ​ ​មិនមែន​ជា​មិត្រ​ ​ជាស​ភាវៈ​សម្លាប់​ ​(​នូវ​ប្រយោជន៍​)​ ​ជាស​ត្រូវ​ ​ជា​គ្រឿង​ចងទុក​នូវ​សរ​ ​គឺ​កិលេស​។​ ​អ្នក​ទាំងឡាយ​ ​ជា​ញាតិ​មែន​ ​តែ​ហាក់ដូចជា​សត្រូវ​ ​ល្បួង​ខ្ញុំ​នោះ​ ​ក្នុង​កាម​ទាំងឡាយ​ធ្វើអ្វី​ ​(​ព្រោះ​)​ ​អ្នក​ទាំងឡាយ​ ​ជ្រាប​នូវ​ខ្ញុំ​ ​ថា​ជា​អ្នកបួស​ ​មាន​ក្បាលត្រងោល​ ​ដណ្ដប់​នូវ​សង្ឃាដី​។​ ​ដុំ​បាយ​តាមលំដាប់​ផ្ទះ​ក្ដី​ ​អាហារ​ចំណី​ក្ដី​ ​បង្សុកូល​ចីវរ​ក្ដី​ ​នេះឯង​ជា​អំពើ​ដ៏​សមគួរ​ដល់​ខ្ញុំ​ ​ជា​បរិក្ខារ​ ​ជាទី​អាស្រ័យ​របស់​អ្នកបួស​។​ ​លោកអ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ទាំងឡាយ​ ​ខ្ជាក់​ចោល​នូវ​កាម​ទាំងឡាយ​ ​ដែល​ជា​ទិព្វ​ ​និង​ជា​របស់​មនុស្ស​ ​បុគ្គល​អ្នក​ស្វែងរក​នូវ​គុណ​ធំ​ទាំងនោះ​ ​មានចិត្ត​ឱន​ទៅ​ក្នុង​ព្រះ​និពា្វន​ជាទី​ដ៏​ក្សេម​ ​បុគ្គល​អ្នក​ស្វែងរក​នូវ​គុណ​ធំ​ទាំងនោះ​ ​បាន​ដល់​នូវ​សេចក្ដីសុខ​ ​ឥត​កំរើក​។​ ​ទី​ជំរក​រមែង​មិន​មាន​ ​ក្នុង​កាម​ទាំងឡាយ​ណា​ ​ខ្ញុំ​មិន​សេពគប់​ដោយ​កាម​ទាំងឡាយ​នោះ​ទៀត​ទេ​ ​កាម​ទាំងឡាយ​មិនមែន​ជា​មិត្រ​ ​ដូចជា​អ្នកសម្លាប់​ ​ឬដូច​ជា​គំនរ​ភ្លើង​ ​នាំមក​នូវ​សេចក្ដី​ព្រួយ​។​ ​កាម​នោះ​ ​មិន​ស្អាត​ ​ប្រកបដោយ​ភ័យ​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​ដូចជា​បន្លា​ ​កាម​នុ៎ះ​ ​ជា​គ្រឿង​ញ៉ាម​ ​ជា​គ្រឿង​កង្វល់​ក្រៃលែង​ ​មានមុខ​ឈម​ទៅ​រក​សេចក្ដី​វង្វេង​ដ៏​ធំ​។​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636867026195948718
ទៅកាន់ទំព័រ៖