ព្រះត្រៃបិដក ភាគ ៥៧
កាមគុណជាឧបសគ្គៈផង មានសភាពគួរខ្លាចផង កាមារម្មណ៍ទាំងឡាយ មានឧបមាដូចក្បាលពស់ ពួកបុថុជ្ជនល្ងង់ខ្លៅ ដូចជាបុគ្គលខ្វាក់ តែងត្រេកត្រអាល។ ព្រោះថា ពួកជនច្រើនរូប ដែលចំពាក់ដោយគ្រឿងចំពាក់ គឺកាម រមែងបាន (សេចក្ដីទុក្ខ) ក្នុងលោក រមែងមិនដឹងច្បាស់នូវទីបំផុតនៃជាតិ និងមរណៈ។ មនុស្សទាំងឡាយជាច្រើន តែងដើរទៅកាន់ផ្លូវ ជាទីទៅកាន់ទុគ្គតិ មានកាមជាហេតុ ជាគ្រឿងនាំមកនូវរោគដល់ខ្លួន។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្រូវឲ្យកើតយ៉ាងនេះ ជាហេតុញ៉ាំងសត្វឲ្យក្ដៅក្រហាយ នាំមកនូវសេចក្ដីសៅហ្មង ជានុយរបស់សត្វលោក ជាទីតាំងនៃគ្រឿងចង ជាចំណងនៃសេចក្ដីស្លាប់។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្វឲ្យឆ្កួត ឲ្យនិយាយប៉ប៉ាច់ប៉ប៉ោច ញ៉ាំងចិត្តឲ្យភ្លាំងភ្លាត់ មារ គឺកាមរបស់ពួកសត្វ តែងរួបរឹតដោយសេចក្ដីសៅហ្មង យ៉ាងឆាប់រហ័ស។ កាមទាំងឡាយ មានទោសរកទីបំផុតគ្មាន មានទុក្ខច្រើនយ៉ាង មានពិសដ៏ខ្លាំងក្លា មានរសឆ្ងាញ់តិច ជាគ្រឿងធ្វើនូវចម្បាំង ញ៉ាំងចំណែកនៃធម៌ស ឲ្យសាបសូន្យទៅ។ ខ្ញុំនោះ លះបង់នូវសេចក្ដីវិនាស ដែលមានកាមជាហេតុបែបនេះ ត្រេកអរចំពោះព្រះនិព្វានសព្វ ៗ កាល មិនត្រឡប់មកកាន់កាមនោះវិញទេ។ ខ្ញុំជាស្រ្តីប្រាថ្នានូវភាពដ៏ត្រជាក់ (ព្រះអរហត្ត) ធ្វើនូវចម្បាំងចំពោះកាមទាំងឡាយ
ID: 636867026386219601
ទៅកាន់ទំព័រ៖