ព្រះត្រៃបិដក ភាគ ៥៧
ជាអ្នកមិនប្រមាទ ត្រេកអរចំពោះព្រះនិព្វាន ជាទីអស់ទៅនៃសំយោជនៈ។ បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ឆ្លងហើយតាមផ្លូវណា ខ្ញុំនឹងដើរទៅតាមផ្លូវនោះ ជាផ្លូវឥតសោក មានធូលីទៅប្រាសហើយ ជាផ្លូវក្សេមដ៏ត្រង់ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ។
(ព្រះមានព្រះភាគត្រាស់ថា) អ្នកទាំងឡាយ ចូរមើលនូវនាងសុភាកម្មារធីតានេះ ជាស្រ្តីឋិតនៅក្នុងធម៌ នាងបានចូលទៅកាន់ឈាន ឥតមានសេចក្ដីញាប់ញ័រ ហើយស្មឹងស្មាធិទៀបគល់ឈើ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃនឹងថ្ងៃនេះហើយ ជាភិក្ខុនីមានសទ្ធា ល្អក្នុងព្រះសទ្ធម្ម ដែលនាងឧប្បលវណ្ណាទូន្មានហើយ ជាស្រ្តីមានវិជ្ជា ៣ លះបង់នូវមច្ចុបាន។ ភិក្ខុនីនេះ ជាអ្នកនៅឥតមានបំណុល មានឥន្រ្ទិយចំរើនហើយ។ ប្រាសចាកកិលេសគ្រឿងប្រកបទាំងពួង មានកិច្ចធ្វើរួចហើយ មិនមានអាសវៈ។ ទេវរាជ ឈ្មោះសក្កៈ ជាម្ចាស់នៃពួកសត្វ ព្រមទាំងពួកទេវតា ចូលទៅនមស្ការចំពោះភិក្ខុនី ឈ្មោះសុភាកម្មារធីតានោះ ដោយឫទ្ធិ (របស់ខ្លួន)។
សុភាកម្មារធីតាថេរី។
ចប់ វីសតិនិបាត។
ID: 636867026670945886
ទៅកាន់ទំព័រ៖