ព្រះត្រៃបិដក ភាគ ៥៧

​(​នេះ​)​ ​ជា​វសន្ដរ​ដូវ​ ​ជាដំបូង​ ​ជារ​ដូវ​នាំមក​នូវ​សុខ​ ​នាង​ចូរ​មក​ ​យើង​នឹង​ត្រេកត្រអាល​ក្នុង​ព្រៃ​ ​ដែល​មាន​ផ្ការីក​ល្អ​។​ ​ដើមឈើ​ទាំងឡាយ​ ​មាន​ចុង​ស្គុះស្គាយ​ដោយ​ផ្កា​ ​លុះ​ត្រូវ​ខ្យល់បក់​មក​ ​ក៏​ហាក់ដូចជា​បន្លឺ​សំឡេង​ឡើង​ ​ប្រសិនបើ​នាង​នឹង​ចូល​ទៅ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​នាង​នឹង​ត្រេកត្រអាល​ដូចម្ដេច​កើត​។​ ​នាង​ជា​ស្រ្តី​ឥត​មិត្រ​សំឡាញ់​ ​ចង់ទៅ​កាន់​ព្រៃធំ​ ​ដែល​ប្រាសចាក​ ​(​មនុស្ស​)​ ​គួរឲ្យ​ស្ញប់ស្ញែង​ ​ជា​ព្រៃ​ដែល​ហ្វូង​ម្រឹគ​សាហាវ​នៅ​អាស្រ័យ​ ​ជា​ព្រៃ​ដែល​ដំរីចុះប្រេង​ ​និង​មេ​ដំរី​បុក​បែន​។​ ​នាង​ប្រៀប​ដូច​រូប​តុក្កតា​ ​ដែល​សូន​ដោយ​មាសឆ្អិន​ ​ឬដូច​ជា​ស្ត្រី​ទេពអប្សរ​ ​ត្រាច់​ទៅ​ក្នុង​ឧទ្យាន​ឈ្មោះ​ចិត្ត​រថ​ ​ម្នាលនាង​ជា​ស្ត្រី​ល្អ​ឥតឧបមា​ ​នាង​ល្អ​ដោយ​សំពត់​សម្រាប់​ស្លៀកដណ្ដប់​ ​មានសាច់​ដ៏​ល្អិត​សុខុម​ ​ដែល​កើត​ក្នុង​ដែន​កាសី​។​ ​បើ​នាង​នៅក្នុង​ចន្លោះ​ព្រៃ​ ​ខ្ញុំ​នឹង​លុះ​ក្នុង​អំណាច​នៃ​នាង​ ​ម្នាលនាង​ជា​ស្រ្តី​មាន​ភ្នែក​ស្រទន់​ ​ដូច​កិន្នរី​ ​ជីវិត​ ​(​របស់ខ្ញុំ​)​ ​ជាទីស្រឡាញ់​ក្រៃលែង​ជាង​នាង​ ​មិន​មាន​ទេ​។​ ​បើ​នាង​នឹង​ធ្វើតាម​ពាក្យ​ខ្ញុំ​ ​នាង​ចូរ​មក​ ​ចូរ​នៅ​គ្រប់គ្រង​ផ្ទះ​ជា​សុខ​ចុះ​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636867027118881507
ទៅកាន់ទំព័រ៖