ព្រះត្រៃបិដក ភាគ ៥៧

​នាង​នឹង​នៅក្នុង​ប្រាសាទ​មិន​មាន​ខ្យល់​ ​ពួក​នាង​នារី​ ​ចូរ​ធ្វើ​នូវ​ការ​ខ្វល់ខ្វាយ​បម្រើ​ដល់​នាង​។​ ​ចូរ​នាង​ទ្រទ្រង់នូវ​សំពត់​មានសាច់​ម៉ដ្ឋ​ ​ដែល​នាំមក​អំពី​ដែន​កាសី​ ​ចូរ​នាង​តែងខ្លួន​ដោយ​ផ្កាកម្រង​ ​និង​គ្រឿង​លាប​ចុះ​ ​ខ្ញុំ​នឹង​ផ្គត់ផ្គង់​គ្រឿង​អាភរណៈ​ផ្សេង​ ​ៗ​ ​ច្រើនយ៉ាង​ ​ដែល​រចនា​ហើយដោយ​មាស​ ​កែវមណី​ ​និង​កែវ​មុក្តា​ ​ដល់​នាង​។​ ​ចូរ​នាង​ឡើង​កាន់​ដំណេក​ថ្មី​ល្អ​ ​ដែល​ស្អាត​គ្មាន​ធូលី​ ​ព្រោះ​ជំរះ​លាង​ប្រពៃ​ ​ដែល​ក្រាល​ដោយ​កម្រាល​រោមចៀម​ ​ញាត់​ដោយ​សំឡី​មានតម្លៃ​ច្រើន​ ​ប្រដាប់ដោយ​ខ្លឹមចន្ទន៍​ ​មាន​ក្លិនក្រអូប​។​ ​នាង​ជា​ស្រ្តី​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​នាង​នឹង​ដល់​នូវ​ការ​ចាស់​គ្រាំគ្រា​ ​ត្រង់​អវយវៈ​ទាំងឡាយ​របស់​ខ្លួន​ ​ដូចជា​ផ្កា​ឧប្បល​លូត​ផុត​ទឹក​ ​ដែល​អមនុស្ស​ហួងហែង​រក្សា​ ​(​នឹងជា​វត្ថុ​ឥតមាន​អ្នកណា​ប្រើប្រាស់​កើត​)​។​ ​
 (​នាង​ថេរី​ពោល​ថា​)​ ​ហេតុ​ដូចម្ដេច​ ​ក៏​អ្នកមាន​គំនិត​ខុស​ ​សំឡឹង​មើល​ ​(​អាត្មា​)​ ​ព្រោះ​ឃើញ​នូវ​អារម្មណ៍​ ​ដែល​សន្មត​ថា​មាន​ខ្លឹម​ ​ក្នុង​រាងកាយ​នេះ​ ​ដ៏​ពេញដោយ​សាកសព​ ​គ្រាន់តែ​ការ​ចំរើន​របស់​ព្រៃស្មសាន​ ​ជា​រាងកាយ​បែកធ្លាយ​ជា​ធម្មតា​។​ ​
 ​(​អ្នកលេង​ពោល​ថា​)​ ​ភ្នែក​ទាំងឡាយ​ ​(​របស់​នាង​)​ ​ដូចជា​ភ្នែក​កូន​ម្រឹគ​ញី​ ​ឬដូច​ជា​ភ្នែក​នៃ​កិន្នរី​ ​ក្នុង​ចន្លោះ​នៃ​ភ្នំ​ ​តម្រេក​ក្នុង​កាម​របស់ខ្ញុំ​ ​រមែង​ចំរើន​ក្រៃលែង​ ​ព្រោះ​ឃើញ​នូវ​ភ្នែក​របស់​នាង​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636867027360875348
ទៅកាន់ទំព័រ៖