ព្រះត្រៃបិដក ភាគ ៥៧

​ខន្ធ​បញ្ចកៈ​ដែល​ស្រ្តី​ណា​ ​មិនបាន​ពិចារណា​ឃើញ​ ​ឬថា​ស្រ្តី​ណា​ដែល​មិនបាន​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​សាស្ដា​ ​អ្នក​ចូ​រប្រ​ឡោម​នូវ​ស្រ្តី​ប្រាកដ​ដូច្នោះ​ចុះ​ ​អ្នកនោះ​នឹង​ចង្អៀតចង្អល់​ ​(​ព្រោះ​អាស្រ័យ​)​ ​ភិក្ខុនី​នេះ​ ​ជា​អ្នកដឹង​ ​(​អរិយសច្ច​)​។​ ​ព្រោះថា​ ​ស្មារតី​របស់​អាត្មា​ ​បាន​តម្កល់​ខ្ជាប់​ហើយ​ ​ក្នុង​បុគ្គល​អ្នក​ជេរ​ ​និង​អ្នក​ថ្វាយបង្គំ​ ​ក្នុង​សុខ​ ​និង​ទុក្ខ​ ​ចិត្ត​របស់​អាត្មា​ ​មិន​ជាប់​ក្នុង​អារម្មណ៍​ទាំងអស់​នោះ​ ​ព្រោះ​ដឹង​ច្បាស់​ថា​ ​សង្ខ​តា​រម្ម​ណ៍​ ​ជា​របស់​មិន​ស្អាត​។​ ​អាត្មា​ជា​សាវិកា​របស់​ព្រះ​សុគត​ ​ជា​អ្នកដើរ​ទៅ​ដោយ​យាន​ ​គឺ​អដ្ឋង្គិក​មគ្គ​ ​មាន​សរ​ ​គឺ​កិលេស​ដក​ចោល​ហើយ​ ​ឥតមាន​អាសវៈ​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ផ្ទះ​ស្ងាត់​។​ ​ព្រោះថា​អាត្មា​បានឃើញ​រូប​យន្ដ​ឈើ​ ​ជា​គ្រោង​ថ្មី​ ​ដែល​តាក់តែង​ដ៏​វិចិត្រ​ ​ចង​រឹត​ដោយ​ខ្សែ​សរសៃ​ទាំងឡាយ​ ​និង​ឈើ​កន្លាស់​ទាំងឡាយ​ ​ដូចជា​គេ​រាំ​ដោយ​អាការ​ផ្សេង​ ​ៗ​។​ ​កាលបើ​ខ្សែ​សរសៃ​ ​និង​ឈើ​កន្លាស់​នោះ​ ​ដាច់​រដក​ចេញ​រាត់រាយ​ ​រលុង​រង្គោះ​បាក់បែក​ខ្ចាត់ខ្ចាយ​ ​កាលបើ​រូប​យន្ដ​រង្គោះ​ ​ដាច់​ខ្ចាត់ខ្ចាយ​ហើយ​ ​បុគ្គល​មិន​គប្បី​បាន​ ​(​រូប​យន្ដ​នោះ​)​ ​ទេ​ ​បុគ្គល​គប្បី​តម្កល់ចិត្ត​ក្នុង​រូប​នោះ​ ​ដូចម្ដេច​កើត​។​ ​រាងកាយ​ទាំងឡាយ​របស់ខ្ញុំ​ ​ដូចគ្នានឹង​រូប​យន្ដ​ដែរ​ ​បើ​វៀរចាក​រូបធម៌​ ​មាន​ចក្ខុ​ជាដើម​នោះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​មិនបាន​ ​រាងកាយ​ ​បើ​វៀរចាក​រូបធម៌​ហើយ​ ​ប្រព្រឹត្តទៅ​មិនបានទេ​ ​បុគ្គល​គ​ប្បី​តំ​កល់​ចិត្ត​ក្នុង​រាងកាយ​នោះ​ ​ដូចម្ដេច​កើត​។​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636867027814151274
ទៅកាន់ទំព័រ៖