ព្រះត្រៃបិដក ភាគ ៥៧

​ថេរីគាថា​ ​ចត្តាឡីស​និបាត​


 [​៣៣៧​]​ ​ភិក្ខុនី​ពីរ​រូប​ ​ជា​កុលធីតា​ក្នុង​សាក្យ​ត្រកូល​ ​ជា​អ្នកមានគុណ​សម្បត្តិ​ ​ក្នុង​នគរ​កុសុម​បា​ដ​លិ​បុត្ត​ ​ដែល​ជា​មណ្ឌល​នៃ​ដែនដី​។​ ​បណ្ដា​ភិក្ខុនី​ទាំងពីរ​រូប​នោះ​ ​ភិក្ខុនី​ ​១​ ​រូប​ ​ឈ្មោះ​ឥសិ​ទាសី​ ​ភិក្ខុនី​ទី​ ​២​ ​ឈ្មោះ​ពោធិ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​ជា​អ្នក​ត្រេកអរ​ដោយ​ការ​រំពឹង​ក្នុង​ឈាន​ ​ជា​ពហុស្សូត​ ​មាន​កិលេស​កំចាត់​បង់​ហើយ​។​ ​ភិក្ខុនី​ទាំងពីរ​រូប​នោះ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ហើយ​ធ្វើ​នូវ​ភត្តកិច្ច​ ​លុះ​លាង​បាត្រ​ហើយ​ ​អង្គុយ​ជា​សុខ​ ​ក្នុង​ទីស្ងាត់​ ​ទើប​ផ្ដើមនិយាយ​សំដី​ទាំងឡាយ​នេះ​ថា​។​ ​ម្នាលនាង​ម្ចាស់​ ​ឈ្មោះ​ឥសិ​ទាសី​ ​នាង​ជា​ស្រី​គួរ​ជ្រះថ្លា​ ​ទាំង​វ័យ​របស់​នាង​ក៏​មិនទាន់​សាបសូន្យ​ ​អើ​ ​ចុះ​នាង​ឃើញ​ទោស​ដូចម្ដេច​ ​ទើប​មក​ប្រកប​ខ្លួន​ក្នុង​បព្វជ្ជា​។​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636867028545343096
ទៅកាន់ទំព័រ៖